ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយគណៈបញ្ជាការសា លាសង្កាត់ទន្លេបាសាក់បានធ្វើការឆ្មក់ចូលទៅបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រីមួយកន្លែងឃាត់ខ្លួនបានមនុស្សស្រីចំនួន៥នាក់ មានថ្នាំញៀនចំនួន៣០កញ្ចប់តូចនិងទូហ្គេមបាញ់ត្រី ចំនួន១ទូ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវសុធារសនៅចំណុចផ្ទះលេខ10GAEo ម្លុកប៊ូឌីញ ស្ថិតនៅក្នុងក្រុម១ភូមិ១សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
ជនសង្ស័យទី១មានឈ្មោះ សោម វីរៈ ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មាន ផ្លូវសុធារស ក្រុម១ ភូមិ១ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ទី២មានឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ២១៩ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣មានឈ្មោះ ម៉ុក រស្មីពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៤ ឈ្មោះ ម៉ុច សុភារិន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវ៥១ សង្កាត់ផ្សារថ្ម៣ ខណ្ឌដូនពេញ និងទី៥ឈ្មោះវុធ វណ្ណរី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាអ្នកមើលហ្គេម ស្នាក់នៅផ្ទះលេខ២៣៩២ ផ្លូវ៩១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានអោយដឹងថាមុនពេលកើតហេតុ កម្លាំងរបស់គាត់បានសហការគ្នាជាមួយគណបញ្ជាការឯកភាពសាលាសង្កាត់ទន្លេបាសាក់បានចុះទៅបង្ក្រាបទីតាំងស្មុកស្មាញដែលសំបូរទៅដោយអ្នកជួញដូរនឹងប្រើប្រាស់គ្រឿង
ខណៈពេលកើតហេតុបង្ក្រាបបានជាក់ស្តែងនៅផ្ទះមួយកន្លែងនៅម្លុកប៊ូឌីងដកហូតបានវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន១ទូប្រាក់រៀលចំនួន៥៨០០០រៀល ១០០ដុល្លារ ថ្នាំញៀន៣០កញ្ចប់តូច រួមនឹងជនសង្ស័យប្រុស៣នាក់និងស្រី២ នាក់ទាំងអ្នកមើលហ្គេម។
ក្រោយពេលកើតហេតុជនសង្ស័យទាំង៥នាក់រួមនឹងថ្នាំញៀនចំនួន៣០កញ្ចប់តូចត្រូវសមត្ថកិច្ចបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌចំការមនរីឯទូហ្គេមបាញ់ត្រីវិញត្រូវបានដឹកយកទៅរក្សាទុកនៅសាលាខណ្ឌចំការមនដើម្បីវ៉ៃកំទេចចោល ៕ ឥន សាន់ស៊ីដេត