ភ្នំពេញ : សមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានហើយក៏ឃើញយុវជន៥ម្នាក់ជិះមូ៉តូ៤គ្រឿង ដេញប្រស្រាចគ្នាហើយកម្លាំងដេញតាមកាក់សួរនាំនិងឆែកឆេរត្រួតពិនិត្យរកឃើញដាវចំនួន១ដើមលាក់ក្នុងមូ៉តូម៉ាកស៊ុយគីលេតពណ៍សពាក់ផ្លាកលេខភ្នំពេញ១FP ៤៩០៩ហើយក៏ឃាត់យកមកសាក សួរនាំ កាលវេលាម៉ោង១២និង៣០នាទីព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៧នៅចំណុចមុខបន្ទប់ជួលផ្លូវ ២០៩ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនត្រូវឃាត់ខ្លួនទី១មានឈ្មោះ ហួត ចាន់ដារា៉វិទូ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរសិស្ស ស្នាក់នៅ បន្ទប់ជួលតាមផ្លូវ២០៩ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញជាម្ចាស់មូ៉តូ ម៉ាកស៊ុយគីលេតពណ៍សពាក់ផ្លាកលេខភ្នំពេញ១FP ៤៩០៩ដែលលាក់ដាវសាំងមូ៉រៃ៉ក្នុងមូ៉តូ យុវជនទី២មានឈ្មោះ ទន់ សុភារាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាសិស្សស្នាក់នៅផ្ទះនៅភូមិម្ងល សង្កាត់ដង្កោល ខណ្ឌដង្កោល រាជធានីភ្នំពេញជាម្ចាស់មូ៉តូម៉ាកស្មាកវីពណ៍ខ្មៅពាក់ផ្លាក លេខភ្នំពេញ ១CM ត៣៣៦យុវជនទី៣មានឈ្មោះ អេង សុផាវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាសិស្សស្នាក់ នៅផ្ទះស្ថិតនៅភូមិម្ងល សង្កាត់ដង្កោល ខណ្ឌដង្កោល រាជធានីភ្នំពេញយុវជនទី៤មានឈ្មោះ ឧត្ដម ឯកស័ក ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាសិស្សស្នាក់នៅផ្ទះស្ថិតនៅភូមិម្ងល សង្កាត់ដង្កោល ខណ្ឌដង្កោល រាជធានីភ្នំពេញជិះមូ៉តូស្មាកវីពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ១FI ៩១៣៦យុវនារីទី៥ មានឈ្មោះ ស័ក្ត និតា ភេទស្រី អាយុ១៧ឆ្នាំមុខរបរជាសិស្សស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញជិះមូ៉តូម៉ាកស៊ុយសូគីលេតពណ៍សពាក់ផ្លាកលេខភ្នំពេញ១DE ០៦៧៣ កំពង់សាកសួរនាំ។
លោក ផន អូន នាយបុ៉ស្តិ៍សង្កាត់ទំនប់ទឹក ខណ្ឌចំការមនបានថ្លែងប្រាប់អ្នកយកពត៍មានយើងថា ដោយកម្លាំងរបស់លោកកំពង់ដើរល្បាតក្នុងមូលដ្ឋានហើយស្រាប់ឃើញយុវជន៥នាក់ជិះមូ៉តូ៤គ្រឿងដេញប្រស្រាចគ្នាតាមផ្លូវដោយមានឯកសណ្ឋាសិស្សសាលាដោយសង្ស័យក៏ដេញឃាត់កាក់មកដល់ផ្លូវ២០៩ហើយកម្លាំងសមត្ថកិច្ចក៏ឆែកត្រួតពិនិត្យក្នុងម៉ូតូតើមានលាក់អាវុធខុសច្បាប់ឬអត់តែពេលឆែកឆេរត្រួតពិនិតនយរកឃើញដាវសាំងមូ៉រៃ៉ចំនួន១ដើមលាក់ក្នុងអាវមូ៉តូចំហៀងខាងឆ្វេងហើយក៏ឃាត់យកមកសាកសួរនាំនៅបុ៉ស្តិ៍នគរបាលសង្កាត់ទំនប់ទឹក ខណ្ឌចំការមនតែក្រោយពីសាកសួរនាំរួច យុវជនទាំង៥នាក់បើមិនមានពាក់បទបទល្មើសឬក៏ធ្វើតេសទឹកនោមមានសារធាតុញៀនទេនិងអោយក្រុមគ្រួសារមកធានាត្រលប់យកទៅផ្ទះវិញ ។
លោកនាយបុ៉ស្តិ៍នគរបាលសង្កាត់ទំនប់ទឹកបានបន្តថាក្រោយពីសាកសួរនាំម្ចាស់មូ៉តូដែលលាក់ដាវសាំងមូ៉រៃ៉មិនព្រមសាភាពថារបស់ខ្លួនទេហើយក្រោយពីសាកសួរនាំយុវជន១នាក់ក្នុចំនោម៥នាក់ត្រូវកសាងសំណុំពីបទក្មេងទំនើងកាន់កាប់អាវុធ(ដាវសាំងមូ៉រៃ៉បញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការបន្តហើយក្រុមគ្រួសារមកធានាត្រលប់យកទៅផ្ទះវិញនិងផ្ដាំធ្ញើរកុំអោយដើរលេងទៀតផ្ទះនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមកលេងដល់សង្កាត់ទំនប់ទឹកនខណ្ឌចំការមនបើឱពុកម្ដាយមិន ស្រូវតាមដានទេច្បាស់ជាស្ដាយក្រោយហេតុនេះមិនទាន់បទល្មើសជាក់ស្ដែងតែបើបទល្មើសជាក់ច្បាស់ជាជាប់ទោសនិងគេនិងខូចអនាគត់មួយជីវិតហើយសង្ឃឹមថាយុវជននិងយុវនារីទាំងសូមជៀសអោយឆ្ងាយពីគ្រឿងញៀននិងខំខិតរៀនសូត្រូជាទំពាំងស្នងឬស្សី ៕