ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូន ទៅកាន់សាលាសំបូងរាជធានីភ្នំពេញពាក់ព័ន្ធនិង០២ករណីក្នុងនោះមានប្រើប្រាស់គ្រឿងញៀនខុសច្បាប់០៤នាក់និងរំលោភលើទំនុកចិត្ត០២នាក់កាលពីម៉ោង០៨និង៣០ព្រឹកថ្ងៃទី ២២ មិនា ឆ្នាំ២០១៧។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពី លោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍ និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមទើបឈានឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។
គួររំលឹកថាជនសង្ស័យទាំង០៦នាក់ខាងលើនេះត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជាបន្តរបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង៕