Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកធនាគារ AIIB សម្រេចទទួល យក​សមាជិក ថ្មី​១៣ប្រទេស​

ធនាគារ AIIB សម្រេចទទួល យក​សមាជិក ថ្មី​១៣ប្រទេស​

ធនាគារ៖ ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (AIIB) បានថ្លែងកាលពី​ម្សិ​លមិញថា​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន​បាន​អនុម័ត​យល់​​ព្រមតាម​​សំណើ​របស់​អ្នកដាក់ពាក្យ​ចូល​ជាសមាជិក​របស់​ធនាគារ​នេះដែលមកពី​១៣ប្រទេស​ជុំវិញ​ពិ​ភពលោក​ នាំឲ្យ AIIB មាន​សមាជិក​សសរុប​ចំនួន​៧០​ប្រទេស​។

នេះគឺជា​លើកកទី១​ហើយ​ដែលធនាគារ​អភិវឌ្ឍន៍​ពហុ​ភាគី​មួយ​នេះ​បាន​ស្វាគមន៍​​សមាជិកថ្មី​គិតចាប់តាំងពី​ការ​ចាប់ផ្តើម​ដំណើរការរបស់ខ្លួន។

ការអនុម័ត​​បញ្ចូលសមាជិកថ្មី​នេះ​គឺមាន​ក្នុងតំបន់​ចំនួន​៥រួមមាន អាហ្វហ្គានីស្ថាន​អាមេនី ហ្វីជី ហុងកុងនិងទីម័រខាងកើត ៨មកពីក្រៅតំបន់​មាន ប៊ែលហ្ស៊ិក កាណាដា អេចូពី ហុងគ្រី អៀរឡង់ ប៉េរូ ស៊ូដង់និង​វេណេស៊ុយអេឡា ។

ប្រធានធនាគារ AIIB លោក Jin Liqun បានថ្លែងថា​ផលប្រយោជន៍​ក្នុងការ​ចូល​រួម​ជាមួយនិង​ AIIB ពីសំណាក់​ប្រជាជាតិជុំវិញពិភពលោក​គឺបង្ហាញច្បាស់​ថា​គឺជា​ការ​រីកចំរើន​​យ៉ាងលឿន​ដែលយើងបានធ្វើឡើង​ដើម្បី​បង្កើតធនាគារ​នេះ​ឲ្យទៅ​ជា​គ្រឹះ​ស្ថាន​អន្តរជាតិមួយ ។

លោកបន្តថាខ្ញុំ​មានមោទនភាពខ្លាំងណាស់ដែល បច្ចុប្បន្ន​ AIIB មាន​សមាជិក​ជាច្រើនមកពី​គ្រប់ទ្វីប​ ហើយ​យើង​បាន​ប៉ាន់ស្មានទុកនូវ​ការ​ដាក់​ពាក្យ​សុំ​ថែម​ទៀត​ដែល​កំពុង​ត្រូវបាន​ពិចារណា​ដោយ​ក្រុមប្រឹក្សាភិបាលរបស់យើង​នៅ​ចុងឆ្នាំនេះ ។

គួរបញ្ជាក់ថា​ AIIB មាន​ប្រជាជាតិ​ចំនួន​៥៧​ជា​ហត្ថលេខី​ក្នុងការ​បង្កើត​ធនាគារ​នេះ​ឡើង​ក្នុងឆ្នាំ​២០១៥​ ជាងនេះទៅទៀត​ AIIB ដាក់ទិសដៅ​ផ្តល់នូវ​ហិរញ្ញវត្ថុ​ដើម្បី​ដល់​បណ្តាប្រទេស​ត្រូវការ​​ហេដ្ឋារចនាសម្ព័ន្ធ​​​​នៅទូទាំងអាស៊ី ។

ប្រែសម្រួលដោយ​៖ អុីវ វិចិត្រា

 

RELATED ARTICLES