Saturday, March 28, 2026
Homeតារាខ្មែរលីន សោម៉ា កៀកកើយប្រុសសង្ហារ  

លីន សោម៉ា កៀកកើយប្រុសសង្ហារ  

ភ្នំពេញ ៖ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ស្រីស្រអែមស្រស់ លីន សោម៉ា ថាការចាប់ ដៃគូជាមួយតារាប្រុសណា នៅហង្សមាស គឺក្រុមហ៊ុនជាអ្នកតម្រូវ ហើយនាងធ្វើតាមថ្នាក់ដឹកនាំក្រុមហ៊ុន ជាក់ ស្ដែងដូចជាថ្មីៗនេះ នាងបានចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយលោក គី សាវីន ជាដើម ដែលនោះមិនមែនជាដៃគូប្រចាំទេ ប៉ុន្ដែពេលមានបទថ្មី ក្រុមហ៊ុនតម្រូវ ក៏ច្រៀងជាមួយគ្នាទៅ។

នៅថ្ងៃលីន សោម៉ា ទៅច្រៀងឲ្យខាងសមាគមទូរទស្សន៍កម្ពុជា អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គេឃើញនាងស្រកគីឡូខ្លាំង ជាមួយសំឡេងស្អកៗផងដែរ ។ ប៉ុន្ដែសោម៉ា ថាការដែលគេមើលឃើញនាងស្អម នោះ ជាបច្ចេកទេសនៃការស្លៀកពាក់របស់នាងប៉ុណ្ណោះ ព្រោះជាក់ស្ដែង គីឡូនាងនៅដដែល គឺ៤២គ.ក្រ ចំណែកសំឡេងនាងស្អក ព្រោះតែមួយរយៈនេះ នាងមានការងារច្រើន ហត់ច្រើន ទើបសម្រាកមិនសូវបានដិតដល់។

លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ ថានៅរដូវក្ដៅនេះ នាងមមាញឹកគួរសម ប៉ុន្ដែមិនជាប់ ច្រៀងឲ្យ Pub ឬក្លឹបណាមួយទេ តែពេលមានកម្មវិធី គេហៅទៅច្រៀង នាងទៅ ។ សោម៉ា ថាឆ្នាំនេះ នាងរៀនឆ្នាំទី៤ ផ្នែគគណនេយ្យ និងពន្ធដារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ នាងថា ទោះជាពេលខ្លះ មមាញឹកយ៉ាងណា ក៏មិនដែលមានបំណងបោះបង់ការសិក្សាដែរ ហើយពេលរៀនចប់ នាងនឹងប្រើជំនាញដែលខ្លួនបានរៀនសូត្រ និងប្រឡូកការងារសិល្បៈ ឲ្យដើរព្រមគ្នា។

មានការកត់សម្គាល់ដែរថា លីន សោម៉ា ដែលជាប្អូនតារាចម្រៀង លីន ឆាវឆាវ លេចធ្លោគូរសម នៅហង្សមាស បន្ទាប់ពីតារាទាំងស្រីទាំងប្រុស របស់ផលិតកម្មនេះ នាំគ្នាដើរចេញពីផលិតកម្មធំនេះ ជាបន្ដបន្ទាប់ ។ ក្រៅពីមានទឹកដមសំឡេងមធ្យម សោម៉ា ក្រោយកែច្រមុះរួច សម្រស់នាងកាន់តែប្លែក ខណៈដែលនាងជាតារាអាច ច្រៀងបានជាច្រើនទម្រង់ ពិសេសបទមរតកដើម ច្រៀងកាន់តែពីរោះ ហេតុនេះ បើហង្សមាស លើកស្ទួយ ប្រា កដជានាងល្បីជាងនេះមិនខាន។ អ្វីដែលគួរឲ្យកត់សម្គាល់ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ទិកតុក សោម៉ា បង្ហាញជាសាធារណៈ នាងបណ្ដើរប្រុសក្មេងម្នាក់ទៅកៀកកើយ ឱបរឹតស្អិតល្មូតនៅមុខប្រាសាទអង្គរវត្ត ដូចគូស្នេហ៍។ Fan របស់សោម៉ា  សរសើរថា ពួកគេសមគ្នា ហើយជូនពរឲ្យអ្នកទាំងពីរ រក្សារចំណងស្នេហា ឲ្យបានយូរអង្វែង ៕

RELATED ARTICLES