Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកចិននាំចូល ប្រេង​ឆៅអុីរ៉ង់​​​ច្រើន​ជាង​មុន១៨%​ក្នុងខែ​កុម្ភះឆ្នាំ​​២០១៧

ចិននាំចូល ប្រេង​ឆៅអុីរ៉ង់​​​ច្រើន​ជាង​មុន១៨%​ក្នុងខែ​កុម្ភះឆ្នាំ​​២០១៧

ប្រេង៖ យោងតាមទិន្នន័យ​ពី​រដ្ឋបាល​ពន្ធគយទូទៅ​ចិន​បង្ហាញថា​ប្រទេស​កាល​ពី​ខែ​កុម្ភះ​កន្លងមកនេះ​បាន​នាំចូល​ប្រេងឆៅ​​ចំនួន​៦៥៧.៩០០​បារ៉ែល​ក្នុងមួយថ្ងៃ​ពី​ប្រទេស​ផលិតប្រេងអ៊ីរ៉ង់​ កើនឡើង​១៨%​ពីមួយឆ្នាំទៅមួយឆ្នាំ​ ។

ប្រភពពី​មន្ត្រីជាន់ខ្ពស់​ផ្នែកពាណិជ្ជកម្មនិង​ឧស្សាហកម្ម​បាន​ឲ្យ​ដឹងថា​ការ​នាំ​ចូល​ប្រេង​ឆៅ​អ៊ីរ៉ង់​របស់​ចិន​អាចនឹង​កើនឡើង​ក្នុង​ឆ្នាំនេះ​ ស្របពេល​ដែលបណ្តា​ក្រុម​ហ៊ុន​ប្រេង​រដ្ឋ​បានបង្កើនការនាំចូលប្រេងឆៅ​កាន់តែច្រើន​តាមរយៈ​ការវិ​យោ​គ​នៅ​បរទេស​របស់ពួកគេ​ជាមួយនិងការពង្រីក​កិច្ចសន្យាផ្គត់ផ្គង់​ថ្មី​របស់​ពួក​គេ ។

ទិន្នន័យ​ពន្ធគយ​បានបញ្ជាក់​ថា​បណ្តាក្រុមហ៊ុន​ចិន​ត្រូវបានគេរំពឹងថា​នឹង​បង្កើន​ការ​នាំ​ចូល​ប្រេង​អ៊ីរ៉ង់​បន្ថែមចន្លោះ​ពី​៣លានទៅ​៤លានបារ៉ែល​ក្នុងមួយត្រីមាស​ក្នុងឆ្នាំ​២០១៧បើប្រៀបធៀបនឹង​ឆ្នាំ​២០១៦ ។ ខណៈ​តួលេខនេះ​នឹងធ្វើឲ្យ​មាន​កម្រិត​ខ្ពស់​ជាង​មុន​៦២០.០០០បារ៉ែលក្នុងមួយថ្ងៃ​នៃ​ប្រេង​ក្នុង​ប្រទេស​ចិន​ដែលបាន​នាំចូល​អំឡុងពេល​១១ខែដំបូងនៃ​ឆ្នាំ​២០១៦ ។

គួរកត់សម្គាល់ថាអ៊ីរ៉ង់​ជា​សមាជិកមួយក្នុង​ចំណោម​បណ្តាប្រជាជាតិ​អ្នក​នាំចេញ​​ប្រេង​របស់អង្គការ​ OPEC ដែល​បាន​ទទួលបាន​ការ​លើកលែង​ពីការកាត់បន្ថយ​ផលិតកម្ម​​របស់ OPEC កាលពី​ថ្ងៃទី​៣០ខែវិច្ឆិកា​ឆ្នាំ​២០១៦​ហើយអាច​បង្កើន​ទិន្នផលប្រេងរបស់ខ្លួនបានច្រើនជាងមុនបន្តិចផងដែរ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES