Saturday, December 28, 2024
Homeព័ត៌មានជាតិក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ប្តេជ្ញា​បន្ត​យក គំរូ​បណ្ឌិត​កែម ឡី

ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង ប្តេជ្ញា​បន្ត​យក គំរូ​បណ្ឌិត​កែម ឡី

ភ្នំពេញ ៖ ក្រុមអ្នកវិភាគវ័យក្មេង បាន ប្រកាសជំហរក្នុងការបន្តបេសកកម្មស្រាវជ្រាវ និងវិភាគបញ្ហានយោបាយ និងសង្គម ប្រកប ដោយវិជ្ជាជីវះនិងឯករាជ្យ ដែលមានលក្ខណះ ស៊ីជម្រៅ និងបន្តការងារពីអ្នកវិភាគរៀមច្បង ដើម្បីបង្ហាញទិន្នន័យពិតប្រាកដដល់សាធារណ- ជន បើទោះបីអស់ពីលោកបណ្ឌិតកែម ឡី ក៏ ដោយ។

នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ (Meta House)  កាលពីថ្ងៃទី16 ខែកក្កដា ឆ្នាំ 2016 សហគមន៍សម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាក្រុមអ្នកវិភាគវ័យក្មេង បានធ្វើសន្និសីទ សារព័ត៌មានស្តីពី “ការប្តេជ្ញាចិត្តរបស់ក្រុមអ្នក វិភាគវ័យក្មេង ក្នុងការបន្តកិច្ចការ និងបេសកកម្ម ការស្រាវជ្រាវ និងវិភាគពីលោកកែម ឡី”។

ក្នុងសន្និសីទសារព័ត៌មាននោះ លោកហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានធ្វើបទបង្ហាញអំពីប្រវត្តិការងាររបស់លោកបណ្ឌិត កែម ឡី សេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចការនិងបេសកកម្មរបស់លោក បណ្ឌិតកែម ឡី និងការបង្ហាញគោលជំហររបស់ ក្រុមអ្នកវិភាគវ័យក្មេង ក្នុងការបន្តបេសកកម្ម របស់ខ្លួនដោយមិនរាថយ។

ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមអ្នក វិភាគវ័យក្មេង ចុះថ្ងៃទី16 ខែកក្កដា ឆ្នាំ2016 ទាក់ទងនឹងការបាត់បង់លោកបណ្ឌិតកែម ឡី នោះ មានខ្លឹមសារថា “ក្នុងនាមក្រុមអ្នកវិភាគ ក្មេង សូមសម្តែងនូវការសោកស្តាយក្រៃលែង ដល់ការបាត់បង់វីរជនខ្មែរស្នេហាជាតិ ហើយ ការបាត់បង់លោកបណ្ឌិតកែម ឡី គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជនខ្មែរទាំងមូល និងពិភពលោកទាំងមូល។ យើងយល់ថា ការ សម្លាប់វីរជនអ្នកស្នេហាជាតិជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ ជាពិសេស គឺសិទ្ធិនៅក្នុង ការបញ្ចោញមតិដ៏គួរឱ្យព្រួយបារម្ភមួយ នៅ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់ របបសេរី ពហុបក្ស។ ការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺជាសញ្ញាបង្ហាញឱ្យយើងដឹងយ៉ាង ច្បាស់ថា ប្រទេសកម្ពុជា មិនទាន់ហៅបានថា ជាប្រទេសមួយដែលមានសុវត្ថិភាពសម្រាប់ការបញ្ចោញមតិដោយសេរី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានៅឡើយទេ។ ម៉្យាង ទៀត ការសម្លាប់អ្នកចេះដឹង អ្នកស្នេហាជាតិ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន វាដូចជាវប្បធម៌ ចាស់គំរឹលមួយ ហើយគួរឱ្យស្អប់ខ្ពើមជាទីបំផុត សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណះ និង គ្រប់ទិសទី។

ក្រមអ្នកវិភាគវ័យក្មេងចាត់ទុកថា លោក បណ្ឌិតកែម ឡី គឺជាវីរបុរសផ្នែកសេរីភាព ការ បញ្ចោញមតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល លោកតែងតែខិតខំអស់រយះពេលជាច្រើនឆ្នាំ ក្នុងការស្រាវជ្រាវ និងវិភាគបញ្ហានយោបាយ សង្គម ដោយភាពសុក្រឹត មិនលម្អៀង ហើយ ត្រឹមត្រូវតាមតថភាពសង្គមនៃយើង។ យើង តែងសង្កេតឃើញថា លោកបណ្ឌិតកែម ឡី បានបំពេញកិច្ចការនិងបេសកកម្មរបស់ខ្លួនយ៉ាង ខ្ជាប់ខ្ជួន ប្រកបដោយវិជ្ជាជីវះនិងក្រមសីលធម៌ ដែលមានការទទួលស្គាល់ពីប្រជាពលរដ្ឋទូទាំង ប្រទេស មានការទទួលស្គាល់ពីអង្គការជាតិ និង អន្តរជាតិនានា។ កិច្ចការដែលលោកបណ្ឌិត កែម ឡី បានធ្វើជូនជាតិមាតុភូមិ ជាបន្តបន្ទាប់ កន្លងមកនេះ ជាសកម្មភាពគួរឱ្យសរសើរ ហើយ គួរឱ្យយកតម្រាប់សម្រាប់កូនខ្មែរគ្រប់រូប ដើម្បី លើកកម្ពស់ការបញ្ចោញមតិ ជាពិសេស គឺសិទ្ធិសេរីភាព ក្នុងការបញ្ចោញមតិ និងការចូលរួម ដើម្បីអភិវឌ្ឍសង្គមកម្ពុជាទាំងមូល និងប្រជាធិបតេយ្យ សម្រាប់អភិវឌ្ឍសង្គម”។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ការ រកឃើញឃាតករមិនពិត ការរកឃាតករពិតមិន ឃើញ និងភាពអសុវត្ថិភាពសម្រាប់អ្នកធ្វើការ ដើម្បីសង្គម បានធ្វើឱ្យមានការរាំងស្ទះដ៏ធំធេង  ការរីកចម្រើនដែលពួកគាត់ព្យាយាមធ្វើដើម្បី សង្គម និងប្រយោជន៍ប្រទេសជាតិទាំងមូល។ បុគ្គលដែលធ្វើការដើម្បីជាតិមាតុភូមិ គួរត្រូវ បានរាជរដ្ឋាភិបាល លើកទឹកចិត្ត ជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រគ្រប់រូបភាព ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋហើយនិងអង្គការសង្គមស៊ីវិល គួរណាស់តែព្យាយាមនៅក្នុងការគាំទ្រ ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើកិច្ចការដើម្បីប្រទេសជាតិ តែទោះបីជាមានការ សម្លាប់អ្នកវិភាគ អ្នកការពារព្រៃឈើ អ្នកការពារបរិស្ថាន ហើយនិងជាពិសេស គឺថាមានការ សម្លាប់លោកបណ្ឌិតកែម ឡី ដែលជាអ្នកវិភាគ បញ្ហានយោបាយនិងសង្គមកម្ពុជា ក្នុងគោលបំណងទោះបីការគំរាម ឬមួយក៏គោលបំណង ដើម្បីសម្លាប់បំបិទមាត់ក៏ដោយ ក៏ក្រុមអ្នកវិភាគ វ័យក្មេង សុំធ្វើការប្តេជ្ញាចិត្តក្នុងការបន្តបេសកកម្ម និងកិច្ចការមួយចំនួនដែលលោកបណ្ឌិត កែម ឡី គាត់បានផ្តាំ មុនពេលដែលគាត់បាត់បង់ ជីវិតទៅ…”។

ការប្តេជ្ញាចិត្តដែលក្រុមអ្នកវិភាគវ័យក្មេង បានដាក់ចេញនោះ មាន9ចំណុច រួមមាន ៖

ទី1-ប្តេជ្ញាចិត្តបន្តបេសកកម្មការវិភាគ នយោបាយ និងសង្គម ប្រកបដោយភាពឯករាជ្យ និងភាពត្រឹមត្រូវ។

ទី2-ប្តេជ្ញាចិត្តបន្តបេសកកម្មការស្រាវជ្រាវ និងចងក្រងឯកសារស្តីពីបញ្ហាសង្គម បន្ត ពីលោកកែម ឡី ឱ្យបានសម្រេចតាមបណ្តាំ របស់លោក។

ទី3-សូមប្តេជ្ញាចិត្តបន្តការវិភាគ ប្រកប ដោយឈរលើប្រយោជន៍ជាតិជាធំ។

4-ប្តេជ្ញាចិត្តមិនលក់ចំណេះដឹង ឧត្តមគតិ ក្នុងនាមជាអ្នកវិភាគជាដាច់ខាត។

5-ប្តេជ្ញាចិត្តនិយាយការពិត ហើយមាន ប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរទូទៅ។

6-ប្តេជ្ញាចិត្តនៅជាកណ្តាល ដោយមិន ចូលរួមជាមួយគណបក្សណាមួយឡើយ។

7-ប្តេជ្ញាចិត្តធ្វើអ្វីៗដើម្បីប្រយោជន៍រួម មិនក្បត់ក្រុម មិនក្បត់ជាតិ ដើម្បីប្រយោជន៍ ផ្ទាល់ខ្លួនឡើយ។

8-ប្តេជ្ញាចិត្តក្នុងការមិនរាថយចំពោះ ឧបសគ្គនានាដែលនឹងកើតមាន។

ទី9-ចុងក្រោយ សូមប្តេជ្ញាចិត្តជូតទឹកភ្នែក ឱ្យស្ងួត ហើយបន្តដំណើរទៅមុខទៀត។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ បានលើកឡើងបន្ថែមលើសេចក្តីថ្លែងការណ៍ និងការប្តេជ្ញាចិត្តទាំងអស់នោះថា ក្រុម អ្នកវិភាគវ័យក្មេងកន្លងមក បានរៀនពីលោក បណ្ឌិតកែម ឡី ចំនួន4យ៉ាង រួមមាន វីរភាព និងគំរូរបស់លោកជាដើម។ ដូច្នេះក្រុមអ្នកវិភាគ វ័យក្មេង នឹងយកចំណុចទាំងអស់នេះមកអនុវត្ត បន្តបេសកកម្មរបស់លោក ហើយត្រៀមប្រឈម គ្រប់យ៉ាងសម្រាប់អនាគត។

លោកហង្ស វិទូ បញ្ជាក់ថា “ក្រុមយើង គិតថា មនុស្សយើង ទោះបីយ៉ាងម៉េចក៏ត្រូវ- តែស្លាប់ដែរ តែបើសិនជាយើងរស់100ឆ្នាំ ដូច ព្រះមានពុទ្ធដីកាអ៊ីចឹងថា មនុស្សម្នាក់ ធ្វើការ ដើម្បីសង្គម រស់បានតែ1ថ្ងៃ ប្រសើរជាងបុគ្គល ដែលស៊ីដេក² ហើយ100ឆ្នាំ រស់ឥតប្រយោជន៍ ធ្ងន់តែផែនដី។ អ៊ីចឹងយើងមានទស្សនះនៅត្រង់ ហ្នឹងថា ការស្លាប់អ្នកណាក៏ស្លាប់ដូចតែគ្នា ប៉ុន្តែ នៅពេលដែលយើងស្លាប់ទៅយើងបានអីមក ខ្លះ? ចំពោះសង្គមខ្មែរ ដែលយើងគិតថា សង្គម ជាទូទៅវាត្រូវតែមានលក្ខណះ5យ៉ាង ដែល ស្រុកខ្មែរយើងអត់មាន ទី1-គឺ យើងត្រូវតែចេះ ស្រឡាញ់អ្នកប្រាជ្ញ។ នៅក្នុងសង្គមខ្មែរ យើង សព្វថ្ងៃចេះស្រឡាញ់អ្នកប្រាជ្ញឬនៅ? ប៉ុល ពត គេយកអ្នកប្រាជ្ញទៅសម្លាប់ចោលអស់សម័យ នេះ អ្នកណាចេះត្រូវគេតាមសម្លាប់។ គេថា ម៉េច? គេថាអ្នកចេះដឹងបច្ចុប្បន្ន គឺជាសត្រូវ របស់ជនផ្តាច់ការ គឺជាមនុស្សដែលជនបញ្ញវន្ត ត្រូវការសង្គ្រោះគាត់។ អ៊ីចឹងយើងគិតថា យើង សង្គ្រោះគាត់ មិនមែនដើម្បីប្រឆាំងអីទេ ហើយ ចំណុចទី2 គឺទាក់ទងទៅនឹងការនិយាយអីហ្នឹង គឺថាយើងរកការពិត គឺយើងអត់មានខ្លាច ព្រោះ យើងនិយាយឈរលើការពិតមិនបានលម្អៀង ទៅខាងណាមួយ។ វិធីសាស្ត្រដែលយើងមាន នោះ គឺយើងមានលក្ខណះវិជ្ជាជីវះ អត់ប្រកាន់ ខាងណាមួយ អត់ជ្រុលនិយម។ កាលណាដែល យើងនៅកណ្តាល អត់ប្រកាន់បក្សណាមួយ ហើយអត់វាយប្រហារ អ្វីដែលខុសរឿង។ ខ្ញុំ គិតថា យើងនៅតែអាចធ្វើទៅរួច ព្រោះកិច្ចការហ្នឹងដឹងស្រាប់ហើយនៅពេលដែលទៅវិភាគ វែកញែកនូវផលប្រយោជន៍របស់គេដែលគេកំពុង មានគេច្បាស់ជាខឹងក្រោធយើងហើយ ប៉ុន្តែបើ យើងឈរជើងនៅទីនេះ ដូចដែលលោកបណ្ឌិត កែម ឡី បាននិយាយអ៊ីចឹង គាត់ថា ពេលដែល គាត់ឡើងនិយាយម្តងៗគាត់ មិនដែលគិតថា គាត់រស់នៅនោះទេ។ អ៊ីចឹង សរុបមក ខ្ញុំគិតថា ការស្លាប់វាមិនជាបញ្ហាចោទទេ យើងខ្លាចស្លាប់ ហើយយើងអត់ធ្វើអីមួយខ្ញុំគិតថា មិនមែនជា រឿងល្អទេ”។

លោកហង្ស វិទូ បញ្ជាក់បន្តថា “អ្វីដែល យើងធ្វើទាំងអស់ គឺយើងធ្វើស្រដៀងតែគាត់ ហ្នឹង ប៉ុន្តែអ្វីដែលប្លែក គឺយើងបានចងក្រងគ្នា ជាក្រុម។ លោកបណ្ឌិតកែម ឡី កាលគាត់ នៅរស់ គាត់ដើរតែឯង គាត់នៅតែឯង មិនមាន ការវិភាគជាក្រុម ធ្វើការងារជាក្រុមដូចពួកខ្ញុំ ទេ។ ពួកយើងចងក្រងគ្នាជាក្រុម ដើម្បីឱ្យ ក្រុមយើងមានលក្ខណ³រឹងមាំ ហើយការវិភាគ របស់យើងហ្នឹង គឺយើងអត់មានវិភាគតែមួយ ជ្រុងទេ អត់ទាក់ទងរឿងនយោបាយ ឬក៏សង្គម។ យើងវិភាគសេដ្ឋកិច្ច យើងវិភាគសង្គម យើង វិភាគនយោបាយ ច្បាប់ វិភាគការអប់រំ ឬប្រជា- ធិបតេយ្យ ហើយវិភាគទាំងអស់។ សូម្បីតែ ការការពារបរិស្ថាន ក៏យើងវិភាគដោយផ្អែក ទៅលើភ័ស្តុតាងដែលយើងចុះទៅផ្ទាល់ហ្នឹង។ ចំណុចមួយទៀត ដែលជាចំណុចចុងក្រោយ ហ្នឹង គឺថាវិធីសាស្ត្ររបស់យើង ឥឡូវកំពុង តែជជែកជាមួយក្រុមបណ្ឌិតដែលចប់មកពី សាកលវិទ្យាល័យសហរដ្ឋអាមេរិក ក៏ដូចជា ប្រទេសផ្សេងៗ ដើម្បីបង្កើតមូលនិធិមួយ ដែល គ្រោងនឹងចេញនៅឆ្នាំនេះឬឆ្នាំក្រោយ យើង ធ្វើឱ្យចេញ គឺមូលនិធិដើម្បីការពារដល់ក្រុមអ្នកវិភាគដែលមានបញ្ហា”។

អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី ក៏បានបញ្ជាក់នៅក្នុងសន្និសីទ សារព័ត៌មាននោះដែរថា មកដល់ពេលនេះ ប្រទេស កម្ពុជា ហាក់កំពុងដើរមកដល់ផ្លូវបំបែកមួយ ដែលសង្គមខ្មែរទាំងមូល ទាំងរដ្ឋាភិបាល ក៏ត្រូវ គិតពិចារណាពីផ្លូវបំបែកនេះដែរ។

លោកមាស នី មានប្រសាសន៍ថា “ចំណុច ទី1 ខ្ញុំសុំលើកឡើងបន្តិច ប្រហែលអស់លោក លោកស្រី ភ្ញៀវអន្តរជាតិ មិនបានយល់អំពីប្រភព ដើមដែលជាលក្ខណះធម្មជាតិ ដែលវិវត្តមក ដល់ ដែលធ្វើឱ្យមានការបង្ហាញនូវទឹកចិត្តមួយ ថា ហេតុអីក៏ពលរដ្ឋខ្មែរ មកដល់ពេលនេះត្រូវ ការចង់ដឹងការពិតជាធម្មតា? ពីមុនមក យើង អត់ដែលបានខ្វល់ទេ អ្នកណាធ្វើអី ក៏ធ្វើទៅ ហើយក៏មានអ្នកណាម្នាក់ឡើងនិយាយ អីទៅ គឺច្រើនតែមានការគំរាម ហើយមិនត្រឹមតែគំរាម ទេ ថែមទាំងឃាត់គ្នាឯង ឃាត់កូនចៅមិនឱ្យ ទៅជិត មិនឱ្យទៅមើលទៀត។ ប៉ុន្តែម្តងនេះ មិនមែនត្រឹមតែឃាត់ មិនមែនត្រឹមតែគំរាម មិនឱ្យទៅទេ ថែមទាំងលើកទឹកចិត្តគ្នាឱ្យជូន កូនជូនចៅ បបួលបងប្អូនឱ្យទៅគោរពលោក កែម ឡី។ នៅក្នុងប្រទេសមួយដែលឆ្លងកាត់ សង្គ្រាមជាបន្តបន្ទាប់ យើងឃើញហើយថា ចាប់ តាំងពីអំឡុងអាយុខ្ញុំនៅក្នុង50ជាង ហើយ នេះ ខ្ញុំឆ្លងកាត់នូវការផ្លាស់ប្តូរសង្គមហ្នឹង មិនតិច ជាង6-7ជំនាន់ទេ។ អ៊ីចឹងនៅក្នុងការវិវត្តនៃ សំណើរការសង្គ្រាម ដែលវាផ្លាស់ប្តូរញឹកញាប់ នេះ គឺអ្នកដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាម គណបក្សដែលបង្កព្យុះភ្លៀងក្នុងសង្គ្រាមហ្នឹង ត្រូវតែ ចេះនូវវិធីសាស្ត្រមួយ គឺសង្គ្រាមចិត្តសាស្ត្រ ហើយសង្គ្រាមចិត្តសាស្ត្រហ្នឹងជាវិធីសាស្ត្រមួយ ដែលគេគិតថា មានឥទ្ធិពលខ្លាំងបំផុតនោះ គឺ  ការកុហក ហើយរឿងស បកទៅជាខ្មៅ រឿង ពិតមិនព្រមនិយាយ ក៏ជាផ្នែកមួយនៃវិធីសាស្ត្រ នៃសង្គ្រាមចិត្តសាស្ត្រ ដែលអ្នកពាក់ព័ន្ធនឹង សង្គ្រាមហ្នឹងបានយកមកធ្វើ។ អ៊ីចឹងបានជា មកដល់សព្វថ្ងៃនេះ បងប្អូនឃើញថា នៅក្នុង ប្រទេសយើង ទោះបីយើងគិតថា យើងមិនមាន ស្នូរសង្គ្រាមហើយក៏ដោយ ក៏ប៉ុន្តែសញ្ញានៃការ ប្រើសង្គ្រាមចិត្តសាស្ត្រ មកលើសង្គមរស់នៅ នេះ គឺនៅតែមានជាបន្ត៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES