Sunday, November 24, 2024
Homeបច្ចេកវិទ្យាវិធីសម្អាត​ស្នាម​ប្រឡាក់​កើតចេញ​ពីជាតិ​ទឹកនៅ​លើកៅ​អី​រថយន្ត

វិធីសម្អាត​ស្នាម​ប្រឡាក់​កើតចេញ​ពីជាតិ​ទឹកនៅ​លើកៅ​អី​រថយន្ត

ថែទាំរថយន្ត

ស្នាមប្រឡាក់ដែលបណ្តាលមកពីដក់ទឹកនៅលើកៅអីរថយន្ត​មិនថាតែស្បែក​សុទ្ធឬលាយក្រណាត់គឺពុំមែនជាការលំបាកហួសនឹងវាចារប៉ុន្មានឡើយ​ពោល​គឺ​អ្នកអាចងាយនឹង​សម្អាតវាដោយខ្លួនឯងដោយមិនចាំបាច់ឲ្យរវល់ដល់ជាងបច្ចេក​ទេសអ្វីនោះឡើយ។ខាងក្រោមនេះ​គឺជាវិធីសាស្ត្រ​សម្អាតពី​គេហទំព័របរទេស៖

មុននឹងចាប់ផ្តើមអនុវត្តកិច្ចការ

លោកអ្នកនឹងចាំបាច់ត្រូវតែត្រៀមរបស់មួយចំនួនមុននឹងចាប់ផ្តើមដំណើរការសម្អាតដូចតទៅ៖

  • សាប៊ូលាងសម្អាតគ្រឿងកៅអីពូក អេប៉ុងស្ងួត
  • ច្រាស តែមិនត្រូវយកច្រាសដែលមានសសៃរឹងពេកនោះឡើយព្រោះងាយធ្វើឲ្យខូច​ស្បែកកម្រាលកៅអី
  • កន្សែងស្ងួតសម្រាប់សម្អាត​
  • ម៉ាស៊ីនបូមខ្យល់ឬធូលី
  • ប្រដាប់ប្រដាសម្អាតកៅអីស្បែក។

១/ការសម្អាតកៅអី

បូមសម្អាតធូលីដែលនៅជាប់នឹងកៅអីឲ្យបានហ្មត់ចត់​ ព្រោះថាធូលីដែលនៅតោងជាប់បន្តិចបន្តួច​នោះនឹងចាប់ផ្តើមលេចចេញនៅពេលអ្នកដាក់ផលិតផលសម្អាតចូលលើតំបន់នោះ​។​

/ដាក់សាប៊ូ

ដាក់សាប៊ូលើតួកៅអីទាំងមូល។ប្រសិនជាអ្នកព្យាយាមសម្អាតត្រឹមតែស្នាមប្រឡាក់​ វាអាចនឹង​ប្រែក្លាយអាចកត់សម្គាល់បាន។​

/ដុសលាងសម្អាតវា

ប្រើច្រាសដុសលើកន្លែងមានសាប៊ូថ្នមៗលៃយ៉ាងណាកុំឲ្យ​ខូចឬដាច់រលាត់ឲ្យសោះ។

៤/ទុកវាឲ្យស្ងួត(សំដិលខ្យល់)

ជម្រុះសាប៊ូចេញដោយជូតនឹងកន្សែងហើយ​ទុកឲ្យវាស្ងួតដោយខ្យល់។

សម្គាល់៖ ប្រសិនជាលោកអ្នកអនុវត្តតាមសេចក្តីណែនាំទាំងនេះហើយនៅតែ​មិន​ទាន់អាចសម្អាតស្នាមប្រឡាក់ទាំងនោះបានទៀត​ គឺអ្នកចាំបាច់​ត្រូវឲ្យអ្នកជំនាញ​ថែទាំរថយន្តដូចជានៅយានដ្ឋានលាងសម្អាតនិងប៉ូលារថយន្តដែលមានឯកទេស​ច្បាស់លាស់​ពិនិត្យមើលហើយ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES