Monday, January 20, 2025
Homeព័ត៌មានជាតិរថយន្ត​ដឹក​អុស​រោង​ចក្រ SLកិន​ស្រីម្នាក់ ដាច់ជើង ធ្លាយពោះវៀន និង​សើយ​លលា​ដ៍ក្បាល​

រថយន្ត​ដឹក​អុស​រោង​ចក្រ SLកិន​ស្រីម្នាក់ ដាច់ជើង ធ្លាយពោះវៀន និង​សើយ​លលា​ដ៍ក្បាល​

​​ភ្នំពេញ៖ស្រ្តីវ័យក្មេងម្នាក់ ចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះវិញបានបើកជែងរថយន្តដឹកអុសឈប់តាមផ្លូវត្រូវរថយន្តដឹកអុសមួយគ្រឿងទៀតរបស់រោងចក្រSLបើកតាមក្រោយ​បុកពេញទំហឹងអូសហើយរថយន្តកិនដាច់ភ្លៅទាំងសងខាងកិនបែកពោះធ្លាយពោះវៀន​នៅ​​លើថ្នល់ កិនសើយដៃខាងស្តាំនៅសល់តែឆ្អឹងនិងកិនសើយសក់ក្បាលនៅសល់តែ​លលាដ៍​ក្បាលស្លាប់គួរឲ្យអាណោចអធមចំណែករថយន្តបង្កបើករត់ចូលក្នុងរោងចក្របាត់​ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីរវេលាម៉ោង១២និង១៥នាទីយប់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៧នៅមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវវេងស្រេងឋិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សពស្រ្តីរងគ្រោះត្រូវរថយន្តបុក​ស្លាប់មានឈ្មោះ សុខ វណ្ណា អាយុ២៧ឆ្នាំមុខរបរកម្មការិនីរោងចក្រនិងបំរើការ​តាមហាងពេលយប់ស្នាក់នៅភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ ​មានស្រុកកំណើតនៅខេត្តពោធិសាត់។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេរី២០១៦ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1 FK 7492 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពី​ចោមចៅឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យខណៈពេល​ជិះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកអូសរបស់រោងចក្រSLមួយគ្រឿងបានចតតាមចិញ្ចើមផ្លូវខាងស្ដាំហើយតៃកុងចុះទៅទិញមីឆានៅក្បែរនោះស្រ្តី​រងគ្រោះបានជិះម៉ូតូវ៉ាជែងរថយន្តដែលចតទុកចោលមិនទាន់ផុតផងស្រាប់តែ​មានរថយន្តដឹក​អូសមួយគ្រឿងទៀតរបស់រោងចក្រSLដូចគ្នាបើកមកពីក្រោយក្នុងល្បឿងយ៉ាងលឿនបានបុកស្រ្តីរងគ្រោះពីក្រោយ​អូស៤ទៅ៥ម៉ែត្របណ្ដាលឲ្យស្រ្តីរងគ្រោះត្រូវរថយន្តកិនដាច់ភ្លៅទាំង២ដោយភ្លៅម្ខាងខ្ទាតនៅកណ្តាលផ្លូវហើយផ្លូវម្ខាងទៀតជនរងគ្រោះកើយជាប់ពីលើក្បាលកិនបែកពោះធ្លាយពោះវៀននៅកណ្តាលថ្នល់ កិនសើចដៃខាងស្តាំនៅសល់តែ ឆ្អឹងកិនសើយសក់អស់ពីក្បាលនៅសល់តែលលាដ៍ក្បាលស្លាប់នៅកន្លែងកើតហេតុមើល ទៅគួរឲ្យ​អាណោចអាធ័មជាទីបំផុត  ចំណែករថយន្តទាំងពីរគ្រឿងបើកគេចចូលក្នុងរោងចក្រSL ស្ថិតនៅតាមផ្លូវ៣៧១ ​បាត់ស្រមោលទោះបីជាសមត្ថកិច្ចចុះទៅដល់រោងចក្រក៏សន្តិសុខមិនព្រមបើកទ្វារឲ្យសមត្ថកិច្ចចូលទៅពិនិត្យមើលរថយន្តបង្កទេ ។

​ក្រោយពេលកើតហេតុមានបុរសម្នាក់អាយុជាង៣០ឆ្នាំស្ថិតក្នុងសភាពតក់ស្លុតជាពន់ពេកបានមកអះអាងថាសពស្រ្តីរងគ្រោះត្រូវជាប្រពន្ធតែមិនបានបានរស់នៅជាមួយគ្នាទេ ក៏មិនដឹងថាមានរឿងអ្វីដែរ​ គ្រាន់តែប្រាប់ថាប្រពន្ធរបស់គាត់ធ្វើរោងចក្រនៅពេលថ្ងៃហើយពេលយប់ទៅធ្វើការនៅហាងមួយកន្លែងផ្សេងទៀតតែមិនដឹងថានៅឯណាដែរ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ​មាស​ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅចរាចរណ៍ក្រុងនឹងស្វែងរកចាប់តៃកុងរថយន្តបង្ករមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ ណនអ៊ាត

RELATED ARTICLES