Sunday, November 24, 2024
Homeបច្ចេកវិទ្យាធ្វើម្តេច​ទើប​ដឹង​ថា​រថយន្ត​អ្នក​មាន​បញ្ហា​ក្បាល​ដេរ​ឬអាគុយ?

ធ្វើម្តេច​ទើប​ដឹង​ថា​រថយន្ត​អ្នក​មាន​បញ្ហា​ក្បាល​ដេរ​ឬអាគុយ?

នៅពេល​ដែលអ្នក​ព្យាយាម​ដេរបញ្ឆេះរថយន្ត​មិនឆេះ ពេលខ្លះ​វា​អាច​លំបាក​ក្នុងរកឲ្យ​ឃើញ​ការ​ពិត​​នៃមូលហេតុ​ដែលបណ្តាលឲ្យកើត​បញ្ហា​ក៏មានដែរ។ មូលហេតុ​ភាគច្រើន​ដែល​​តែង​តែ​កើត​មាន​នោះ​គឺនឹង​មក​ពី​ការងាប់​អាគុយ​តែម្តង​។ គាប់ជួន​រថយន្ត​របស់​អ្នកក៏មិនអាច​ដេរ​បញ្ឆេះ​ដែរ​ដោយសារ​មានបញ្ហា​មួយ​ក្នុង​ប្រព័ន្ធបច្ចេកទេ​​ស​របស់​រថយន្ត​​​​។ ​ខាងក្រោម​នេះ​គឺ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹងថា​រថយន្ត​មានបញ្ហា​ប្រព័ន្ធដេរនិងអាគុយ៖

១/ កាច់សោ​ដេរបញ្ឆេះ។ ប្រសិនជាអាគុយ​របស់រថយន្ត​កំពុង​បំពេញ​មុខងារ​របស់​ខ្លួន ប្រតិបត្តិ​ការ​នេះ​គួរតែ​ជាការ​ផ្គត់ផ្គង់​ចរន្ត​ភ្លើង​ដោយផ្ទាល់ពី​អាគុយ​ ដើម្បី​ចែក​ចាយ​ដល់​គ្រឿងអេឡិច​ត្រូនិក​ផ្សេងៗក្នុង​រថយន្ត​ដូច​ជា​ឧបករណ៍ចាក់វិទ្យុ នៅ​តំបន់​ប្រអប់មេក្នុង​ការប៊ីនមុខ​ជាដើម។ តែប្រសិនជា​ការអនុវត្ដ​ដូច​រៀបរាប់​ខាងលើ​មិន​ដំណើរការ​​ឬគ្មានចរន្ត​សម្រាប់​ផ្គត់ផ្គង់​ វា​ប្រហែល​ជា​មកពីបញ្ហា​អាគុយ​ជាមិន​ខាន។

២/  បើក​ភ្លើង​មុខ​រថយន្ត​របស់​អ្នក​។ ប្រសិនជា​វាមិន​ភ្លឺ​ឬ​ភ្លឺតិច​ជាង​ធម្មតា​ នោះ​វា​ប្រហែលជា​អាច​មកពី​បញ្ហា​អាគុយ​ក៏ថាបាន។

៣/ ព្យាយាម​ដេរបញ្ឆេះ​រថយន្ត​របស់​អ្នក​។ ប្រសិនជាការដេររថយន្តអ្នកហាក់ដូចជា​ប្រឹង​ប្រែប្រួល​​ ប៉ុន្តែ​ប្រព័ន្ធ​ភ្លើង​បែរជា​កាត់បន្ថយ​ខ្សោយទៅ​ៗ នោះអាគុយរថយន្ត​របស់​អ្នក​ទំនងជា​ត្រឹមតែជំរុញ​ថាមពល​ទៅកាន់​ឧបករណ៍​អេឡិចត្រូនិកតែប៉ុណ្ណោះ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​​បំពេញតួនាទី​ដេរបញ្ឆេះឡើយ។

៤/ ព្យាយាម​រុញរថយន្ត​ដាក់លេខបញ្ឆេះ​ជំនួសការដេរឬ​កូវអាគុយ​រថយន្ត​អ្នក​និង​រថយន្ត​ដទៃ​​ដោយ​ខ្សែ​ហើយ​ព្យាយាម​ដេរ​វា​ឲ្យឆេះ​។ សូមកត់សម្គាល់ថា​រថយន្ត​ទី​២​មិន​ដំណើរការ​ម៉ាស៊ីន​ឡើយ​នៅពេល​អ្នកភ្ជាប់​ខ្សែ​ ប៉ុន្តែ​គួរតែ​​បញ្ឆេះ​ដំណើរការ​នៅពេល​អ្នក​ព្យាយាម​ដេរបញ្ឆេះ​រថយន្ត​អ្នក​។ ខ្សែ​ភ្ជាប់ចរន្ត​នឹង​ផ្ទេរចរន្តភ្លើង​ចូលទៅកាន់​រថយន្ត​របស់​អ្នក​ក្រោយពេល​កូវ​វា​បាន​ត្រឹមត្រូវ​ជាមួយនិង​រថយន្តដទៃ។ ប្រសិនជា​រថយន្ត​អ្នកនៅ​តែ​ដេរមិនឆេះ​ បញ្ហា​គឺ​អាច​មិនមែនមកពី​អាគុយ​ច្រើនជាង​ ។  តែ​ប្រសិន​ជា​រុញ​រថយន្ត​ទៅ​ដេរឆេះ​ចូរផ្លាស់ប្តូរអាគុយ​តែម្តង​ជាការស្រេច។​ ​

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា​

RELATED ARTICLES