Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកឥណ្ឌូណេសុី​នឹង​ក្លាយ​ជា​ប្រទេស​​សេដ្ឋកិច្ច​ធំ​ជាងគេ​​បំផុត​ទី​៤​លើពិភពលោក

ឥណ្ឌូណេសុី​នឹង​ក្លាយ​ជា​ប្រទេស​​សេដ្ឋកិច្ច​ធំ​ជាងគេ​​បំផុត​ទី​៤​លើពិភពលោក

សេដ្ឋកិច្ច៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បាន​សំដែ​ង​ភាព​សុទិដ្ឋិនិយម​ថា​ឥណ្ឌូណេស៊ី​នឹង​ប្រែក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ទី​៤​លើពិភពលោក​ក្នុង​ឆ្នាំ​២០៤៥ ។

លោក Jokowi បាន​ថ្លែង​ថា​ការព្យាករបែបនេះ​គឺផ្អែកលើ​ការគណនា​ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យរដ្ឋមន្ត្រី​សម្របសម្រួលសេដ្ឋកិច្ច​ ក្រុមប្រឹក្សា​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ជាតិ​និង​ក្រសួងហិរញ្ញវត្ថុ​។

លោកបន្តថា​ផ្អែកតាម​ការគណនា​របស់យើង​ ឥណ្ឌូណេស៊ី​នឹង​ប្រែក្លាយ​ជា​ប្រ​ទេ​ស​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ទី​៤​លើពិភពលោក​ ។ ខ្ញុំជឿជាក់ថា​ការគណនា​​ខាង​លើ​​គឺ​​ត្រូវបានធ្វើឡើង​ដោយ​អ្នក​ជំនាញ​សេដ្ឋកិច្ច ។ អ្នកជំនាញ​ទាំងនោះ​គឺ​សំដៅ​លើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati  និង​រដ្ឋមន្ត្រី​សម្របសម្រួល សេដ្ឋកិច្ច​លោក Darmin Nasution ។

អ្នកទាំងពីរ​គឺ​សុទ្ធសឹងតែ​ជាសេដ្ឋវិទូ​លំដាប់ថ្នាក់ពិភពលោក ។ ខ្ញុំមិនមែនជា​អ្នក​ដែល​ធ្វើ​ការ​គណនា ឬវាយតម្លៃ​អំពី​តួលេខនោះឡើយ ។

លោក Jokowi បានថ្លែងថា​ការវាយតម្លៃ​របស់​គណៈរដ្ឋមន្ត្រី​បានបង្ហាញថា​នៅ​ឆ្នាំ​២០៤៥ ឥណ្ឌូណេស៊ី​នឹង​ដល់​អាយុកាល​ឆ្នាំទី១០០​នៃ​ការ​ទទួលបាន​ឯករាជ្យ​របស់​ខ្លួន ហើយ​ឥណ្ឌូណេស៊ី​នឹង​មាន​អត្រាប្រជាជន​៣០៩លាន​នាក់​ កំណើន​សេដ្ឋកិច្ច​៦%​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​(GDP) ៩,១ទ្រីលានដុល្លារ ។

ជាងនេះទៅទៀត​ចំណូលក្នុងមនុស្ស​ម្នាក់​របស់ឥណ្ឌូណេស៊ី​ត្រូវបានគេ​ព្យាករ​ទុក​ថា​នឹង​មានចំនួន​២៩.០០០ដុល្លារ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES