ព័ត៌មានដោះដូរកីឡាករ
លោក Steve Bruce គ្រោងនឹងជួបពិភាគ្សាជាមួយលោក Jose Mourinho ដើម្បីនិយាយពីកុងត្រាអចិន្ត្រៃយ៍មួយសម្រាប់អ្នកចាំទី Sam Johnstone ។
Johnstone ដែលជាកីឡាកររបស់ Man Utd បច្ចុប្បន្នកំពុងលេងឱ្យ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង ។ រូបគេទទួលបានការចាប់អារម្មណ៍ពី Aston Villa ខណៈការប្រកួត៦លើកចុងក្រោយ គេធ្វើបានល្អដល់ទៅ៥លើក ។ លោក Bruce ចង់ចុះកុងត្រាជាមួយកីឡាករវ័យ២៤ឆ្នាំរូបនេះសម្រាប់រដូវកាលក្រោយ ដោយសន្យាផ្តល់តម្លៃខ្លួន ៣,៧លានដុល្លារអាមេរិក ។
ទោះជាយ៉ាងណា Man Utd ឱ្យតម្លៃ Johnstoneខ្ពស់បំផុត ហើយទំនងជាគ្មានបំណងលក់កីឡាកររូបនេះចេញឡើយ ។ ដោយហាក់ដឹងច្បាស់ពីបញ្ហានេះ លោក Bruce នៅតែរក្សាទុកចន្លោះប្រហោងសម្រាប់ខ្លួន ពោលគឺ រូបលោកនឹងនៅទទួលយកJohnstoneក្នុងលក្ខខណ្ឌខ្ចីជើងដដែល ប្រសិនកិច្ចពិភាគ្សាជាមួយ Man Utd បរាជ័យ ។
សូមបញ្ជាក់ថា កីឡាករ Johnstone ចូលរួមជាមួយ Man Utd កាលឆ្នាំ ២០១១ ប៉ុន្តែ រូបគេគ្មានឱកាសលេងឱ្យក្រុមឡើយ ខណៈត្រូវបានបញ្ជូនឱ្យទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងតាមបណ្តាក្លឹបក្របខ័ណ្ឌអង់គ្លេសលីកវ័ន តួយ៉ាង Oldham,Scunthorpe,Yeovil…..។ គេបានចូលលេងឱ្យ Aston Villa ក្នុងក្របខ័ណ្ឌអង់គ្លេសឆេមពានស៊ីបកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ ៕
ប្រែសម្រួលដោយ៖ ឈិត គឹមឈុន