Wednesday, April 23, 2025
Homeកីឡាអន្ដរជាតិលោកម៉ូរីញ៉ូ ជួបវិបត្តិកីឡាកររបួស នៅចុងសប្តាហ៍នេះ

លោកម៉ូរីញ៉ូ ជួបវិបត្តិកីឡាកររបួស នៅចុងសប្តាហ៍នេះ

ព័ត៌មានតាមក្លឹប

សម្រាប់ការបើកទ្វារទទួលភ្ញៀវក្រុម កូនចាបWest Brom នៅចុងសប្តាហ៍ននេះ លោកចូសេ ម៉ូរីញ៉ូ គ្រូបង្វឹកក្លឹបបិសាចក្រហម​Man Utd កំពុងជួបវិបត្តិកីឡាកររបួសនិង ជាប់បម្រាមសរុបចំនួន 7នាក់។

កីឡាកររបួសទាំងនោះរួមមាន Phil Jones , Chris Smalling , Marouane Fellani , Rooney និង Pogba ខណៈកីឡាករ Ibrahimovic និង Herrera  ជាប់បម្រាមមិនអាចចូលរួមប្រកួតបានដែរ ។

វិបត្តិកម្លាំងកីឡាករឆ្នើមទាំងអស់នេះ បានធ្វើឲ្យលោកចូសេ ម៉ូរីញ៉ូកំពុងតែភ័យ ដោយសារតែលោកត្រូវការជ័យជម្នះជាចាំបាច់ ក្នុងការហក់ឡើងមកកាន់តំណែងលេខ4ក្នុងតារាង។

បច្ចុប្បន្នក្លឹប Man Utd ស្ថិតនៅលំដាប់លេខរៀងទី5 ក្នុងតារាង មាន52 ពិន្ទុ ចាញ់ក្រុម លេខ4 Liverpool 4 ពិន្ទុ និងតាមពីក្រោយប្រកិតដោយក្រុមលេខ6 កាំភ្លើងធំArsenal មាន50ពិន្ទុ។

កីឡាករ Ibrahimovic

កីឡាករ Herrera 

កីឡាករ Chris Smalling

កីឡាករ Phil Jones

កីឡាករ Marouane Fellani

កីឡាករ Rooney

កីឡាករ Pogba

ប្រែសម្រួលដោយ៖ ហេង ដេត

 

RELATED ARTICLES