Friday, January 31, 2025
Homeព័ត៌មានជាតិបុរស​​​ម្នាក់ សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​ និង​កូន​តូច​៣​នាក់​

បុរស​​​ម្នាក់ សម្រេច​ចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​ និង​កូន​តូច​៣​នាក់​

​ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់រ៉ឺម៉កម៉ូតូ​ឈ្លោះប្រកែកជាមួយប្រពន្ធបានសម្រេចចិត្ត គិតខ្លីចងកសម្លាប់ខ្លួនចោលប្រពន្ធនឹងកូនប្រុសតូចៗ៣នាក់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១១ នៅចំណុចបុរីកីឡាអាគារទី៥ ជាន់ទី៥ បន្ទប់លេខ១៥ ស្ថិតនៅក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះមានឈ្មោះ ស៊ុន ស៊ីថារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានកូន៣នាក់ប្រុសទាំង៣នាក់  មានប្រពន្ធឈ្មោះ ស្រីរត័្ន អាយុ២៨ឆ្នាំស្នាក់នៅផ្ទះ លេខ១៥  ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពត៌មានពីស្រ្តីជាប្រពន្ធបានប្រាប់អោយដឹងថា មុនពេលកើតហេតុសព្វថ្ងៃ គាត់មានកូនប្រុសតូចៗចំនួន៣នាក់កូនបងអាយុ៥ឆ្នាំ កូនកណ្តាលអាយុ២ខួបកន្លះ និងកូនពៅអាយុ១ខួប ចំនែកឯប្តីរបស់គាត់វិញជាអ្នករត់រ៉ឺម៉កម៉ូតូ រីឯគាត់វិញជាចុងភៅ នៅភោជនីដ្ឋានមួយកន្លែង មុនពេលកើតហេតុគាត់និងប្រពន្ធបានឈ្លោះប្រកែកគ្នា ហើយកន្លងមកពេល ដែលឈ្លោះប្រកែកគ្នារួចហើយ​ជិតដល់ម៉ោងកើតហេតុគាត់បាន ចុះទៅក្រោមដើម្បីទៅទិញម្ហូបហើយប្តីគាត់កំពុងតែសម្រាកនៅក្នុងផ្ទះ ​លុះពេលគាត់ត្រឡប់មកពីទិញម្ហូប​វិញបានគោះទ្វារហៅប្តីរបស់គាត់ ប៉ុន្តែប្តី​គាត់មិនបានបើកទ្វារនោះទេ ដោយប្តីបាននិយាយថាបងលា​អូនហើយ បងសុំទោស បងមិនបាន​ជួយមើលកូនៗរបស់គាត់ផង និងចញ្ចឹមកូនអោយបានល្អ ហើយគាត់បានទូរស័ព្ទទៅប្រាប់មិត្តភក្តិរបស់គាត់អស់ហើយ ភ្លាមៗនោះដែលប្តី
របស់គាត់ក៏បានយកទានយកទៅអុជជុំវិញចុងជើងហើយកៅអីតូចយកមកជាន់និងយកក្រមាយកមកចងកនឹងចម្រឹងបង្អួច​ដើម្បីសម្លាប់ខ្លួនរួចធាក់កៅអីចេញទៅប៉ះនឹងទាន បង្កអោយឆេះកៅអីផ្អើលដល់អ្នកជិះខាងនាំគ្នាជួយសង្គ្រោះហើយក៏មានបុរសម្នាក់ឈ្មោះសេង គឹម​សុង អាយុ៤៥ឆ្នាំ បានទៅបំបែកកញ្ចក់ទ្វារផ្ទះចូលទៅជួយដែរ ប៉ុន្តែជាអកុសលអីគាត់បានដាច់ខ្យល់ស្លាប់​បាត់ទៅហើយ។

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនរួមនឹងប្រពន្ធយកទៅដំកលនៅវត្តទួលសង្កែដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ ឥនសាន់ស៊ីដេត

RELATED ARTICLES