ភ្នំពេញ ៖ កម្មការិនីម្នាក់ ទើបចេញពីរោងចក្រត្រូវជនសង្ស័យមួយក្រុមគៀបភ្ជង់ប្លន់យក ទូរស័ព្ទដៃសាំសុងនិងគ្រឿងអលង្គារអស់ពីខ្លួន បង្កអោយមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៦និង១៥យប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ត្រង់ចំនុចនៅមុខជាងជួសជុលម៉ូតូ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ផុន រស្មី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីកាត់ដេរនៅរោង ចក្រអាមេរិកាំង ស្នាក់នៅផ្ទះជួលភូមិទួពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើតស្រុកឯកភ្នំ ខេត្តបាត់ដំបង។
តាមសំដីនារីជនរងគ្រោះបានអោយដឹងថា មុនពេលកើតជនរងគ្រោះបានចេញពីធ្វើការ រោងចក្រដើរបានជិត១គីឡូដី ស្រាប់តែលេចមុខជនសង្ស័យជាស្រ្តីចំណាស់២ នាក់បានដើរតាមក្រោយតែមិនបាននិយាយស្តីអ្វីទាំងអស់ ។ លុះមួយសន្ទុះក្រោយជន សង្ស័យជាបុរស៣នាក់ជិះម៉ូតូ៣គ្រឿងបានមកសួរទៅនារីជនរងគ្រោះថាមានរើសបានកាបូបលុយប្រពន្ធរបស់គាត់អត់ ជនរងគ្រោះឆ្លើយតបទៅវិញថាអត់បានអត់បានឃើញទេ ភ្លាមៗនោះជនសង្ស័យ២នាក់បានចុះពីលើម៉ូតូសំដៅរកនារីយកកូនកាំបិតចុងស្រួចភ្ជង់ដោះយកខ្សែកប្លាកទីននិងចិញ្ចៀនមាសទំងន់៣ជីទូរសព្វ័មួយគ្រឿងម៉ាកសាំងសុងកាឡាក់ស៊ី រួចហើយជនសង្ស័យឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់។
ក្រោយពេលកើតហេតុនារីបានអង្គុយយំនៅក្នុងបន្ទប់ជួលសោកស្តាយបាត់មាសអស់ពីខ្លួនហើយបាននារីម្នាក់ជួលនៅក្បែរគ្នាបាននាំគ្នាជិះរ៉ឺម៉កម៉ូតូទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍ចោមដើម្បីស្រាជ្រាវរកមុខមកចាត់ការតាមផ្លូវច្បាប់ ៕
នូ ផាន់ណា