Friday, January 31, 2025
Homeព័ត៌មានជាតិប្អូនថ្លៃ​គំរាម​បោះ​សម្តី បង​ថ្លៃភ័យ​រត់​ទៅ​ប្តឹង​ប៉ូលិស

ប្អូនថ្លៃ​គំរាម​បោះ​សម្តី បង​ថ្លៃភ័យ​រត់​ទៅ​ប្តឹង​ប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ ក្នុងទឹកមុខភ័យស្លេក រត់ស្លន់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧នេះ ដោយអះអាងថា ត្រូវបានប្អូនថ្លៃប្រុស គម្រាមរកកាប់អារកសម្លាប់ ចូរបងប្រុសប្រុងប្រយ័ត្នក្នុងយៈពេល២ឆ្នាំ ជាការទុកឱកាសឲ្យ ពាក្យនេះគ្រាន់តែបន្លឺឡើងចេញពីមាត់តែមិនប្រាកដ ធ្វើឲ្យបងថ្លៃភ័យ រត់ទៅប្តឹងប៉ូលីសរក្សាទុក ខណៈដែលក្នុងគ្រួសារ គ្រាន់តែមានទំនាស់បន្តិចបន្តួចសោះ ។

ភាគីខាងប្អូនថ្លៃបោះសម្តីគម្រាមមានឈ្មោះ ទូច ភារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់ដេរ មានប្រពន្ធឈ្មោះ ម៉ៅ រតនា អាយុ ២៧ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកបងថ្លៃ ទទួលរងការភិតភ័យនឹងសម្តីគម្រាមរបស់ប្អូនមានឈ្មោះ ទឺ ឈឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ មានប្រពន្ធឈ្មោះ ជឿន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកំណើតនៅ

ភូមិរការ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ភាគីបងថ្លៃនិងប្អូនថ្លៃខាងលើ ស្នាក់នៅបន្ទប់ជួលជាប់គ្នា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមសម្តី ភាគីខាងបងថ្លៃ បានឲ្យដឹងនៅប៉ុស្តិ៍នគរបាលថា ការរស់នៅក្នុងរង្វង់គ្រួសារ សុទ្ធតែសាច់ញាតិ ជាបងជាប្អូននឹងគ្នា តែងតែមាន ទំនាស់សម្តីបន្តិចបន្ទួចតែគ្មាអ្វីគួរឲ្យកត់សំគាល់ លុះរហូតដល់ វេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧ នេះ ខណៈដែល តាមបន្ទប់ជួល និមួយៗត្រូវបានបិទទ្វារចូលសម្រាក រៀងខ្លួន ស្រាប់តែ ប្អូនថ្លៃប្រុសខាងលើ មិនដឹងទើបមកពីផឹកសុីទីណា ក្នុងសភាពស្រវឹង ដើរមកគោះទ្វារបន្ទប់ហៅ គ្រាន់តែ បើកទ្វារបន្ទប់ភ្លាម ប្អូនថ្លៃរូបនេះ ដៃមានកាន់កាំបិតបុ័ងតោផង ស្រែកថា « ចូរបងប្រយ័ត្ន ទុកឱកាសឲ្យរយៈពេល២ឆ្នាំ បងចាំទុក » គ្រាន់តែឮពាក្យនេះភ្លាម ខ្លួនជាបងថ្លៃ ពុំដឹងខ្លួន មានកំហុសអ្វី បានជាប្អូនមកគម្រាមកាប់បែបនេះទៅវិញ ភ្លាមៗ ត្រូវបាន ប្រពន្ធចាប់ឃាត់ ឲ្យប្អូនថ្លៃវិញចូលបន្ទបើរៀងខ្លួន រងចាំស្វាង ឬព្រឹកឡើងចាំនិយាយគ្នា ។ ប្រភពដដែលបន្តទៀតថា ទោះជាយ៉ាងណាក្តី ក្រោយពីប្អូនថ្លៃ គម្រាមកាប់បែបនេះ ដេកក៏មិនលក់ អង្គុយក៏មិនសុខ ងឿងឆ្ងល់ នៅសុខៗ គ្រាន់តែ ក្នុងគ្រួសារ មានខ្វែងសម្តីបន្តិចបន្ទួចកន្លងមកសោះ បែជាប្អូនថ្លៃ យកកំហឹង គុំគួនដាក់ខ្លួន ទៅវិញ ។

អំណាចនៃការទទួលរងភិតភ័យ មិនអស់ចិត្ត មិនស្ងប់អារម្មណ៍ ទើបនៅព្រឹកថ្ងៃទី៣០ ខែមិនា នេះប្រញាប់ប្រញាល់រត់ទៅប្តឹងប៉ូលីសរក្សាទុក ខ្លាចក្រែងកើតមានបញ្ហា មែនទែនសម្រាប់ខ្លួន ថ្ងៃក្រោយដោយប្រកាណាមួយ ៕

RELATED ARTICLES