Wednesday, May 15, 2024
Homeសេដ្ឋកិច្ចសាកលលោកភ្ញៀវទេសចរ​​ចំណាយ​​៧៥ប៊ីលាន​ដុល្លារក្នុង​ប្រទេស​អូស្ត្រាលី

ភ្ញៀវទេសចរ​​ចំណាយ​​៧៥ប៊ីលាន​ដុល្លារក្នុង​ប្រទេស​អូស្ត្រាលី

ទេសចរណ៍៖ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​បាន​ឲ្យ​ដឹងថា​ភ្ញៀវទេសចរ​ក្នុង​ស្រុក​និង​បរទេសបាន​ចំណាយ​ប្រាក់​ជាង​៧៥​ប៊ីលានដុល្លារ​ក្នុង​ប្រទេស​អូស្ត្រាលី​ជាលើក​ដំបូង​ក្នុងឆ្នាំ​២០១៦​នេះ ។

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Steven Ciobo បានបញ្ចេញរបាយការណ៍​ស្តីពីការ​ស្ទាប​ស្ទង់​ភ្ញៀវទេសចរ​ជាតិ​សម្រាប់​ឆ្នាំ​២០១៦​កាលពីថ្ងៃពុធនេះថា​​ផ្អែកតាមកំណើន​ទឹកប្រាក់​៤,២៨​ប៊ីលានដុល្លារ​ ការចំណាយ​របស់​ភ្ញៀវទេសចរ​គឺមាន​ចំនួន​លើស​​៧៦​ប៊ីលាន​ជាលើកដំបូង​។

លោក​បាន​បន្ថែមថា​ភ្ញៀវជាតិ​នៅតែ​ជា​អ្នក​ចំណាយ​ច្រើនជាងគេ​បំផុត​ដដែល​​​ ខណៈ​ភ្ញៀវ​អន្តរជាតិវិញ​ដូចយ៉ាង​អ្នកមកពីប្រទេសចិន​បាននិងកំពុង​ជំរុញនូវ​កំណើន​ខ្លាំងក្លា​ក្នុង​ការ​ចំណាយ​ផ្នែកទេសចរណ៍​អន្តរជាតិ​។

ថ្មីៗនេះ​តួលេខពីទីភ្នាក់ងារ​ស្ទាបស្ទង់​អ្នកទេសចរ​អន្តរជាតិ​បង្ហាញថា​​ភ្ញៀវ​អន្តរ​ជាតិ​​ដែលមកទស្សនា​អូស្ត្រាលី​បានចំណាយប្រាក់​អស់​៣០​ប៊ីលានដុល្លារ​ក្នុ​ង​អំឡុងពេល​ដូចគ្នាកាលពីឆ្នាំចាស់​ ។ លោកបញ្ជាក់ថា​របាយការណ៍​នៃខ្ទង់​ចាយវាយ​នេះ​កំពុងតែ​បង្កើតការងារ​ដល់ប្រជាជន​អូស្ត្រាលីកាន់តែច្រើនថែម​ទៀតផង ។ ​

ទោះជាយ៉ាងណាលោកបានបញ្ជាក់ថា​វិស័យទេសចរណ៍​ជា​ឧស្សាហកម្ម​ដែល​ផលិត​បានចំណូល​៩២ប៊ីលានដុល្លារ​ ទន្ទឹមនិងនេះបរិ​មាណពលរដ្ឋ​​អូស្ត្រាលី​ដែល​​​ធ្វើ​ដំណើរ​កម្សាន្ត​នៅថ្ងៃបុណ្យ​ឈប់សម្រាក​កើនឡើង៦%​ឬស្មើនឹង​៣៧,១​​លាននាក់​ ខណៈដំណើរកម្សាន្តពីកន្លែងមួយទៅទីតាំងមួយផ្សេងទៀត​កើន១១%​ឬស្មើនឹង​៩២,៨លាននាក់​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES