តែវៀតណាម បានយកគាត់ទៅព្យាបាលរបួសរហូតដល់ជាសះស្បើយ ទើបគាត់ដឹងថា វៀតណាម មិនមែនជាខ្មាំងសត្រូវរបស់ប្រជា-ជនកម្ពុជា ដូចពួកខ្មែរក្រហម ឃោសនានោះទេ។
ចំណែកឈ្មោះសុន សុផាត នៅក្នុងកង វរសេនាធំលេខ១៨២ កងពលធំលេខ៣របស់ មជ្ឈិម ត្រូវកងទ័ពវៀតណាម ចាប់ខ្លួនបានប៉ុន្មាន ម៉ោង ក្រោយឈ្មោះសៀម សាវិញនោះ ក៏បាន ឆ្លើយសារភាពថា មុនបើកការវាយប្រហារចូល មកក្នុងទឹកដីវៀតណាម មេបញ្ជាការកងអនុសេនា ធំរបស់គាត់ឈ្មោះសុល បានណែនាំថា ពេលចូល ទៅដល់ ឱ្យតែប្រទះអ្វីត្រូវកម្ទេចចោលឱ្យអស់ ត្រូវដុតផ្ទះសម្បែង សម្លាប់ទាំងក្មេងចាស់ប្រុសស្រី រឹបអូសគោក្របី ស្រូវអង្ករ យកមកវិញ។
ចំណែកយោធាខ្មែរក្រហម ឈ្មោះម៉េង ញៀប នៅក្នុងកងអនុសេនាតូចលេខ២ អនុសេនា ធំលេខ១ វរសេនាតូចលេខ៧ វរសេនាធំលេខ ២ របស់ភូមិភាគនិរតី ត្រូវកងទ័ពវៀតណាម ចាប់ខ្លួនបានជាឈ្លើយសឹក នៅដើមខែឧសភា ឆ្នាំ១៩៧៧ បានឆ្លើយសារភាពថា មុនពេលបើក ការវាយប្រហារចូលទៅក្នុងទឹកដីវៀតណាម តាម៉ុក គណៈភូមិភាគនិរតីអមដោយទីប្រឹក្សា ចិន២នាក់ សម្បុរសស្គុស មាឌធំ បានចុះមកប្រជុំ ធ្វើសតិអារម្មណ៍ដល់ពួកគាត់ជាយុទ្ធជន និងកម្មា-ភិបាលឱ្យត្រៀមខ្លួនរៀបចំធ្វើការវាយលុកចូល ទៅក្នុងទឹកដីវៀតណាម ដោយឱ្យតែកន្លែងណា មានដើមត្នោត ត្រូវតែចូលឱ្យដល់ រហូតដល់ក្រុង ព្រៃនគរ។ បន្ទាប់មក ពួកគេក៏ចាប់ផ្តើមធ្វើការ វាយប្រហារទៅតាមបណ្តោយព្រំដែន ចាប់ពី ព្រែកជីកវិញតេ និងបានដាយ។ ពេលវាយចូល ដល់ក្បាលស្ពាន ពួកគាត់ឈប់សម្រាកបន្តិច ទើបវាយលុកចូលជ្រៅក្នុងទឹកដីវៀតណាមបន្តទៀត។ បន្តិចមក គាត់និងយុទ្ធមិត្តមួយចំនួន ទៀត ក៏ត្រូវកងទ័ពវៀតណាម ចាប់ខ្លួនបាន។
ជាមួយគ្នានោះ ឈ្មោះអ៊ីញ ចាន់ថុន អាយុ ២៧ឆ្នាំ ជាអនុបញ្ជាការកងវរសេនាធំលេខ ៥០១ ក្នុងកងពលលេខ៣ មានស្រុកកំណើតនៅ ខេត្តស្វាយរៀង ក៏ត្រូវកងទ័ពវៀតណាម ចាប់ បានជាឈ្លើយសឹកដែរ។
អ៊ីញ ចាន់ថុន បានឆ្លើយសារភាពថាបក្ស កុម្មុយនិស្តកម្ពុជា បានអប់រំគាត់និងមេបញ្ជាការ ផ្សេងៗទៀតថាវៀតណាម ជាអ្នកឈ្លានពានកម្ពុជា ជាខ្មាំងសត្រូវសួពូជទី១។ ដូច្នេះយើង ត្រូវតែវាយវាដោយគ្មានរួញរា។ យើងត្រូវ កម្ទេចពួកវាចោលទាំងអស់ បើយើងមិនកម្ទេច វាទេ វានឹងសម្លាប់យើង។ គាត់បានចូលជា បេក្ខជននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៣។ ពេល វាយចូលទៅក្នុងទឹកដីវៀតណាម គាត់ត្រូវ ចាប់ខ្លួនបាននៅភាគខាងត្បូងផ្លូវជាតិលេខ១ ដែលស្ថិតនៅប៉ែកនិរតីខេត្តតាយនិញ នៅពេល គាត់ត្រូវរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅ ព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេត្តតាយនិញ។
ក្រោយពីបានជាសះស្បើយមុខរបួស នៅ ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៨ អ៊ីញ ចាន់ថុន បាន ប្រកាសថាកងទ័ពវៀតណាម ជាអ្នកជួយរំដោះ គាត់ឱ្យរួចផុតពីក្រញាំមេដឹកនាំខ្មែរក្រហម។
យោធាខ្មែរក្រហមម្នាក់ទៀតឈ្មោះអ៊ុន សារឿន អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅ ខេត្តព្រៃវែង នៅអង្គភាពកងវរសេនាតូចលេខ ៨២ របស់កងវរសេនាធំលេខ២ បានរងរបួស នៅក្នុងទឹកដីវៀតណាម និងត្រូវចាប់ខ្លួននៅក្នុង ខែមិថុនា ឆ្នាំ១៩៧៨ សារភាពថា នៅក្នុងកង អនុសេនាធំរបស់គាត់ មានយុទ្ធជនជាកុមារៗ អាយុ១២ទៅ១៣ឆ្នាំ ប្រហែល៣០នាក់។ កុមារ ទាំងអស់មានការលំបាកក្នុងការស្ពាយកាំភ្លើង និង សាក់កាដូ ព្រោះពួកគេនៅក្មេងៗពេក ឯការ ហូបចុកក៏មិនគ្រប់គ្រាន់។ ការវាយប្រយុទ្ធ គ្នាមួយនៅថ្ងៃទី៥ ខែមិថុនា មានសភាពខ្លាំង ក្លាបំផុត ពេលនោះមេបញ្ជាការ ឈ្មោះចៀន បានបញ្ជាឱ្យគាត់បាញ់គ្រាប់បេ៤០ តែអណ្តាត ភ្លើងគ្រាប់បេ៤០នោះ ធ្វើឱ្យគេស្លុតស្មារតីបន្តិច ក្រោយមកក៏ត្រូវរបួសជើង។ មិនយូរប៉ុន្មានកង- ទ័ពវៀតណាមក៏ចូលមកដល់ និងចាប់គាត់បាន នៅពេលនោះតែម្តង។
យោធាខ្មែរក្រហមម្នាក់ទៀតឈ្មោះម៉ា ដួង អាយុ២១ឆ្នាំ ត្រូវកងទ័ពវៀតណាម ចាប់ ខ្លួនបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៨ បាន ឆ្លើយសារភាពថា មុនបើកការវាយប្រហារចូល ទៅក្នុងទឹកដីវៀតណាម ជើងរបស់គាត់ហើម ស្ពុល ព្រោះខ្វះជាតិអាហារ។ ទោះបីកំពុងមាន ជំងឺក៏ដោយ ក៏មេបញ្ជាការគាត់បង្ខំឱ្យទៅ ប្រយុទ្ធដូចអ្នកផ្សេងទៀតដែរ តែបើគាត់មិន ព្រមទៅសមរភូមិទេ ច្បាស់ជាអង្គការសម្លាប់ ចោលមិនខាន។
យោធាខ្មែរក្រហមវ័យក្មេងម្នាក់ទៀតឈ្មោះ សួន សូយ ក៏បានសារភាពថា កាលពួកគេវាយ ប្រហារទៅលើឃុំបាជុក ខេត្តអានយ៉ាង នោះ ពួកគេបានសម្លាប់ស្ត្រី និងក្មេងតូច ថែមទាំងកាត់ ដោះនិងវះពោះស្ត្រីវៀតណាមជាច្រើនទៀត។ ពេលនោះដែរ ពួកគេបានប្រមូលប្រជាជនវៀត-ណាម ទៅដាក់ក្នុងបរិវេណវត្តមួយ ហើយបោក គ្រាប់បែកនិងបាញ់កាំភ្លើងបេ.៤០ ទៅលើហ្វូង មនុស្សដែលនៅក្នុងវត្តនោះ ធ្វើជាល្បែងលេង សើចទៀតផង។
អំឡុងពេលនោះដែរ វិទ្យុវៀតណាមបាន ផ្សព្វផ្សាយថា “កងទ័ពកម្ពុជា បានសម្លាប់ប្រជា-ជនយើងកាន់តែច្រើនឡើងៗ ប៉ុន្តែយើងក៏បាន បាញ់សម្លាប់និងចាប់ពួកគេជាឈ្លើយសឹកកាន់ តែច្រើនឡើងៗដែរ។ កងទ័ពកម្ពុជា បាក់ទ័ពរត់ ចោលអាវុធជាច្រើននៅតាមសមរភូមិនានានោះ មានកាំភ្លើងអាកា កាំភ្លើង៧៥ម.ម កាំភ្លើង៨២ ម.ម កាំភ្លើងក្បាល់៦០ម.ម ៨២ម.ម កាំភ្លើង យន្តធុន១២,៧ម.ម និងកាំភ្លើងបេ៤០-បេ៤១ សម្រាប់បាញ់រថក្រោះទៀតផង។ នៅពេល យើងសួរចម្លើយពួកគេថា នរណាជាអ្នកបង្រៀន ឱ្យប្រើអាវុធទាំងអស់នេះ? កងទ័ពកម្ពុជាភាគ ច្រើនឆ្លើយថា ទីប្រឹក្សាចិន ជាអ្នកបង្រៀន ហើយ កាំភ្លើងទាំងអស់នោះ ទើបបញ្ជូនមកពីប្រទេស ចិនថ្មីៗ។ ពេលខ្លះទីប្រឹក្សាចិន ជាអ្នកបាញ់កាំភ្លើង ធំចូលមកក្នុងទឹកដីវៀតណាម ដើម្បីជាការ បង្រៀនជាក់ស្តែងដល់កងទ័ពកម្ពុជាទៀតផង។
វិទ្យុដដែលបានបញ្ជាក់ថា កងទ័ពកម្ពុជា ទោះបីមានការភ័យខ្លាចយ៉ាងណាក៏ដោយ ឱ្យ តែមេពួកគេបញ្ជាហើយ ត្រូវតែសម្រុកចូលក្នុង សមរភូមិ ប្រសិនបើនរណានៅញញើតញញើម មិនដាច់ខាត នឹងត្រូវគេយកទៅសម្លាប់ចោល។
(នៅមានត)
ដោយ៖ ឈឹម សេរីភួន