Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអុីរ៉ង់​​ផលិត​រថយន្ត​​បាន​​១,៥​លាន​គ្រឿង​​ក្នុងមួយឆ្នាំ​

អុីរ៉ង់​​ផលិត​រថយន្ត​​បាន​​១,៥​លាន​គ្រឿង​​ក្នុងមួយឆ្នាំ​

ទីផ្សាររថយន្ត៖ ទីភ្នាក់ងារ​ព័ត៌មាន Mehr បាន​ស្រង់​សម្តី​អនុរដ្ឋមន្ត្រី​ឧស្សាហកម្ម​​អ៊ីរ៉ង់​កាលពីថ្ងៃសុក្រថា​រថយន្ត​ចំនួន​១,៥លានគ្រឿង​ត្រូវបានគ្រោងនឹង​ផលិត​ឲ្យ​បាន​ក្នុងប្រទេស​អ៊ីរ៉ង់​នៅ​ដំណាច់​ប្រតិទិន​ឆ្នាំថ្មី​​ត្រូវនឹងថ្ងៃទី​២០ខែមីនា​ឆ្នាំ​២០១៨ ។

លោក Mansour Moazzami បាន​លើកឡើងថា​អ៊ីរ៉ង់​ផលិតរថយន្ត​បានចំនួន​១,៣​លាន​គ្រឿង​កាលពីឆ្នាំ​ចាស់(ថ្ងៃទី២០ខែមីនា​ឆ្នាំ​២០១៧)​និង​បា​ន​ដាក់ទិសដៅ​ជំរុញ​បង្កើន​ផលិតកម្ម​ឲ្យ​បាន​១,៥​លានគ្រឿង​នៅ​ដំណាច់​ឆ្នាំនេះ ។

ផលិតកម្ម​រថយន្ត​ក្នុងឆ្នាំ​២០១៦​សម្រេចបានចំនួន​ជាងមួយលានគ្រឿង​ អ៊ីរ៉ង់​អាច​ជា​ប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំណោម​បណ្តាប្រទេស​ជាច្រើននៅជុំវិញ​ពិភព​លោ​ក​​ដែលពាក់ព័ន្ធ​នឹង​កំណើន​នៅក្នុង​ផលិតកម្មរបស់ខ្លួន នេះបើតាម​របាយ​ការណ៍​ដែលចេញផ្សាយ​ដោយ​អង្គការអ្នកផលិត​រថយន្ត​អន្តរជាតិ​ OICA កាលពីដើមខែ​មីនាឆ្នាំ​២០១៧។

របាយការណ៍​ឲ្យដឹងទៀតថាអ៊ីរ៉ង់​​លៃលក​ផលិត​រថយន្ត​បាន​ចំនួន​១.១៦៤.៧១០​គ្រឿង​ក្នុងអំឡុងពេល​ដែល​ខ្លួនបាន​លើកឡើងពី​ផែនការណ៍នោះ​ ចំណែក​ការ​ចុះ​បញ្ជីកើនឡើង​១៨,៦%​ក្នុងផ្នែកបរិមាណ​ ធៀបនឹង​ឆ្នាំទៅ​។ ភាគរយ​នៃកំ​ណើ​ន​នេះ​បាន​​​នាំឲ្យអ៊ីរ៉ង់​ស្ថិតក្នុង​លំដាប់កំពូល​នៃ​​​អ្នក​ផលិត​រថយន្ត​ក្នុង​ឆ្នាំ​២០១៦ ។

គិតចាប់តាំងពី​ការ​ដាក់ទិសដៅ​បង្កើនផលិតកម្ម​អ៊ីរ៉ង់​ផលិត​រថយន្ត​បាន​១.១៦៤.៧១០​គ្រឿង​ ក្នុងនោះ​១.០៧៤.០០០​គ្រឿង​​ជា​រថយន្ត​ទេសចរណ៍​និង​៩០.៧១០​គ្រឿង​ជា​ប្រភេទរថយន្តពាណិជ្ជកម្ម​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES