សេដ្ឋកិច្ច៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោក Arun Jaitley បានថ្លែងកាលពីថ្ងៃសៅរ៍ថាសេដ្ឋកិច្ចឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើង៧,២%ក្នុងឆ្នាំ២០១៧នេះ។
លោក Jaitley បានថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំរបស់ធនាគារ NDB ប្រចាំឆ្នាំលើកទី២ថា ការប៉ាន់ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិក្នុងខែមករាកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាក្នុងឆ្នាំ២០១៦អាចនឹងកើនកើនឡើង៦,៦%ហើយនឹងកើនឡើងក្នុងកម្រិត៧,២%ក្នុងឆ្នាំ២០១៧ និង៧,៧% ឆ្នាំ២០១៨ ។
ធនាគារ NDB កាលពីដើមឡើយគឺសំដៅលើធនាគារអភិវឌ្ឍន៍ BRICS ។ វាគឺជាធនាគារអភិវឌ្ឍន៍ពហុភាគីមួយដែលបង្កើតឡើងដោយបណ្តាប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង) ។
លោក Jaitley បានបន្ថែមថាឥណ្ឌាត្រូវការ៦៤៦ប៊ីលានដុល្លារ ដើម្បីផ្តល់ជាហិរញ្ញវត្ថុក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៥ឆ្នាំក្រោយ ។ ៧%នៃថវិកាទាំងនេះនឹងបង្ហូរចូលវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពល ផ្លូវថ្នល់ និងទីក្រុង។
លោកបញ្ជាក់ថាអង្គភាពរបស់លោកបានប្រតិបត្តិយ៉ាងជោគជ័យក្នុងការចាត់វិធានការមួយចំនួនដើម្បីពង្រឹងសេដ្ឋកិច្ចឥណ្ឌារួមមានការបញ្ចូលថវិកាផ្លូវដែកជាមួយនិងថវិកាទូទៅនិងពន្ធអាករសេវាកម្មនិងទំនិញ ។
គួរកត់សម្គាល់ថារដ្ឋាភិបាលឥណ្ឌានឹងដាក់ចេញនូវពន្ធលើការលក់ថ្មីមួយចាប់ពីថ្ងៃទី១ខែកក្កដាតទៅ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា