Friday, January 31, 2025
Homeព័ត៌មានជាតិតា​​បង្កើត​រំលោភ​ចៅ​ស្រី២​នាក់​៥​ដង ម៉ែ​ដឹង​ប្តឹង​ប៉ូលិស​ចាប់

តា​​បង្កើត​រំលោភ​ចៅ​ស្រី២​នាក់​៥​ដង ម៉ែ​ដឹង​ប្តឹង​ប៉ូលិស​ចាប់

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពល្បួងរំលោភសេពសន្ថវៈទៅលើ ក្មេងស្រី២នាក់ ដែលសុទ្ធសឹងជាចៅស្រីបង្កើត របស់ខ្លួន និងមានវ័យត្រឹម៩ឆ្នាំដូចគ្នា រហូតដល់ បានសម្រេចជាបន្តបន្ទាប់ដល់ទៅ៥ដង ទើប បែកធ្លាយរឿងរ៉ាវ ដឹងដល់កូនស្រីបុរសចំណាស់ ទប់កំហឹងមិនបាន ក៏ដាក់ពាក្យប្តឹងសមត្ថកិច្ច ឱ្យចាប់ឃាត់ខ្លួនឪពុក នាំយកទៅចាត់ការតាម ច្បាប់។

ករណីតាចាស់រំលោភសេពសន្ថវៈចៅស្រី បង្កើតខ្លួនឯង២នាក់ រហូតដល់បានសម្រេចជា ច្រើនដងនេះ បានកើតឡើងតាំងពីអំឡុងដើម ឆ្នាំ២០១៧មកម៉្លេះ តែរឿងរ៉ាវទើបនឹងបែក- ធ្លាយ និងត្រូវស្ត្រីជាម្តាយក្មេងស្រីរងគ្រោះទាំង ២នាក់ ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់- កណ្តាល។

ក្មេងស្រីរងគ្រោះទាំង២នាក់ ដែលត្រូវ ជីតាបង្កើតចាប់រំលោភ ជាច្រើនលើកច្រើនសា រួមមាន ទី១-ឈ្មោះស.ស.វ.ជ.ស អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ និងទី២-ឈ្មោះ ឡ.ស.ច.ដ អាយុ៩ឆ្នាំ រស់នៅក្នុងបន្ទុកឪពុក ម្តាយ។ ក្មេងស្រីរងគ្រោះទាំងពីរនាក់ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរស ចំណាស់ល្មោភកាម ដែលចាប់រំលោភសេព- សន្ថវៈចៅស្រីបង្កើតខ្លួនឯង មានឈ្មោះផៃ ស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ កើតហេតុខាងលើជាមួយគ្នា។

សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឱ្យដឹង ថា កន្លងមក ជនសង្ស័យបានរំលោភសេព- សន្ថវៈចៅស្រីបង្កើតរបស់ខ្លួនឈ្មោះឡ.ស.ច.ដ និងឈ្មោះស.ស.វ.ជ.ស នៅក្នុងអំឡុងខែមករា និងកុម្ភៈ ឆ្នាំ២០១៧។ ជនសង្ស័យបានរំលោភ ចៅស្រីឈ្មោះឡ.ស.ច.ដ បានចំនួនពីរលើក គឺនៅលើផ្ទះរបស់ខ្លួន។ ចំណែកឯចៅស្រីឈ្មោះ ស.ស.វ.ជ.ស ជនសង្ស័យរំលោភបាន៣លើក គឺនៅក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៧ បានចំនួន ២លើក នៅលើកាណូត១ដង និងនៅលើផ្ទះ១ ដង។

ប្រភពដដែលបន្តថា ដោយឡែកកាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ជនសង្ស័យបាននាំចៅស្រីរបស់ខ្លួន ទៅរោងចម្ការខ្ញី ហើយបានធ្វើសកម្មភាពរំលោភ ជាលើកទី៣។ ក្រោយពីធ្វើសកម្មភាពរួចរាល់ ជនសង្ស័យបាននាំចៅស្រីត្រឡប់ទៅផ្ទះវិញ លុះ ទៅដល់ផ្ទះ ម្តាយក្មេងស្រីរងគ្រោះឃើញខោ កូនស្រីមានសភាពសើម មានការសង្ស័យក៏សួរ ដេញដោល រហូតដល់ក្មេងស្រីរងគ្រោះលាក់ បាំងលែងបាន ក៏រៀបរាប់ប្រាប់ពីដំណើររឿង ថា ជីតាបានចាប់រំលោភសេពសន្ថវៈនាង ហើយ នេះមិនមែនជាលើកទី១នោះទេ ពោលគឺជា លើកទី៣ហើយ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីដឹង រឿងរ៉ាវទាំងអស់រួច ម្តាយក្មេងស្រីរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល កោះ- ឧកញ៉ាតី ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈាន ដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមក សាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ចៅស្រីបង្កើតខ្លួនឯងដល់ទៅ២នាក់ និងបាន សម្រេចរហូតដល់ទៅ៥ដងឯណោះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES