Friday, January 31, 2025
Homeព័ត៌មានជាតិចាប់​រំលោភ​មិន​បាន ច្របាច់​ក បឺត​មាត់​ខាំ​ហូរ​ឈាម

ចាប់​រំលោភ​មិន​បាន ច្របាច់​ក បឺត​មាត់​ខាំ​ហូរ​ឈាម

ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែ បែកគំនិតច្រានទ្វារបន្ទប់ក្មេងស្រីម្នាក់ ដែលជា អ្នករួមការងារជាមួយគ្នា ចូលទៅធ្វើសកម្មភាព ចាប់ឱបបឺតមាត់ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្មេងស្រីរងគ្រោះទាំងកំរោល លុះក្មេងស្រី- រងគ្រោះប្រឹងរើបម្រះ ក៏ត្រូវប្រុសព្រានចាប់ ច្របាច់កខាំមាត់ បណ្តាលឱ្យរយះហូរឈាម តែ សំណាងល្អក្មេងស្រីរងគ្រោះស្រែកហៅគេជួយ ទាន់ពេល ផ្អើលដល់អ្នកស្នាក់នៅក្បែរគ្នាព័ទ្ធ ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់ឱបថើបបឺតមាត់ ប៉ុនប៉ងរំលោភសេពសន្ថវៈក្មេងស្រីនេះ បាន កើតឡើង កាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ស្នាក់នៅរបស់កម្មករ ក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ស្ថិតក្នុងភូមិព្រែក សំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ក្មេងស្រីរងគ្រោះ ដែលត្រូវប្រុសព្រាន ប៉ុនប៉ងរំលោភសេពសន្ថវៈ មានអាយុ១៤ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុង កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិដូនមារ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្ត ព្រៃវែង។ ចំណែកជនសង្ស័យល្មោភកាម មាន ឈ្មោះតន់ សាវរី អាយុ២៩ឆ្នាំ មុខរបរកម្មករ សំណង់ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានសំណង់ កើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិធ្លកដំណាក់លួង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា រវាងនាងនិងជនសង្ស័យសុទ្ធតែជា មនុស្សស្គាល់គ្នា ព្រោះសុទ្ធតែជាកម្មករសំណង់ ធ្វើការក្នុងការដ្ឋានសំណង់ជាមួយគ្នា និងស្នាក់- នៅក្បែរគ្នាទៀតផង។ នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងតែដេកលង់លក់ម្នាក់ឯង ក្នុងបន្ទប់ដោយមិនបានដាក់គន្លឹះទ្វារ ស្រាប់តែ ជនសង្ស័យដែលមានសភាពស្រវឹងស្រាជោក និងមានសៀតកូនកាំបិតមុខ២ជាប់ចង្កេះផង នោះ បានបើកទ្វារចូលមកក្នុងបន្ទប់របស់នាង រួចក៏ស្ទុះចូលមកចាប់ឱបនាងបំណងរួមភេទ ដោយបានថើបញក់ញី និងបឺតមាត់របស់នាង ធ្វើឱ្យនាងភ្ញាក់ដឹងខ្លួនក៏ប្រឹងរើបម្រះ ស្រាប់តែ ជនសង្ស័យខឹងក៏ចាប់ច្របាច់ក និងខាំមាត់របស់ នាងបណ្តាលឱ្យរយះហូរឈាម តែសំណាងល្អ ភ្លាមនោះមានកម្មករ ដេកបន្ទប់ជាប់គ្នាឮ ក៏បាន នាំគ្នាចូលមកជួយចាប់ជនសង្ស័យប្រគល់ទៅ ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់ជនជនរងគ្រោះ បំណងរំលោភសេពសន្ថវៈប្រាកដមែន មូលហេតុដោយសារតែរូប គេស្រាស្រវឹងខ្លាំងពេក ទើបចូលច្រឡំបន្ទប់ លុះឃើញក្មេងស្រីរងគ្រោះដេកតែម្នាក់ឯង មាន អារម្មណ៍ចង់រួមភេទ ក៏ចាប់នាងតែម្តង តែនាង មិនព្រមតាមសម្រួលរើខ្លាំងពេក ធ្វើឱ្យរូបគេ ទ្រាំមិនបានក៏ច្របាច់កនិងខាំមាត់នាង បណ្តាល ឱ្យរយះហូរឈាម ទើបផ្អើលដល់អ្នកជិតខាងមក ជួយចាប់រូបគេប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

RELATED ARTICLES