Friday, January 31, 2025
Homeព័ត៌មានជាតិម៉ែឪ​រវល់​ភ្លេច​ខ្លួន កូន​ប្រុស​ពីរ​នាក់ ដើរ​ធ្លាក់​ទឹក​ស្រះ​លង់​ស្លាប់

ម៉ែឪ​រវល់​ភ្លេច​ខ្លួន កូន​ប្រុស​ពីរ​នាក់ ដើរ​ធ្លាក់​ទឹក​ស្រះ​លង់​ស្លាប់

ខេត្តកំពង់ធំ ៖ ក្មេងប្រុសតូចៗ ចំនួន២នាក់ ត្រូវឪពុកម្តាយបណ្តែតបណ្តោយឱ្យដើរ លេងជាមួយគ្នា ចេញបាត់ពីផ្ទះរាប់ម៉ោង ទើប ភ្ញាក់ផ្អើលតាមទៅរក ក៏ប្រទះឃើញក្មេងប្រុស ទាំង២នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្រះបុរាណមួយកន្លែង ស្ថិតនៅខាងលិចភូមិតាម៉ីប្រមាណ២០០ម៉ែត្រ ឃុំសូយោង ស្រុកបារាយណ៍។

ក្មេងប្រុសរងគ្រោះទាំងពីរនាក់ ដែលលង់ ទឹកស្រះស្លាប់នោះ រួមមាន ទី១ឈ្មោះខេង សុខខួច អាយុ៣ឆ្នាំ និងទី២ឈ្មោះឃុន ជ្រួក អាយុ៣ឆ្នាំដូចគ្នា។ ក្មេងប្រុសទាំង២នាក់ សព្វ ថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយមានលំនៅក្នុង ភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ដោយសារតែឪពុក ម្តាយរវល់ការងារភ្លេចខ្លួន ក៏បណ្តោយឱ្យក្មេង ប្រុសទាំង២នាក់ ដើរលេងជាមួយគ្នានៅក្បែរៗ ផ្ទះ។ លុះក្រោយមក ក្មេងប្រុសរងគ្រោះទាំង ២ បាននាំគ្នាដើរទៅលេងនៅក្បែរមាត់ស្រះបុរាណ ខាងលើ ហើយក៏រអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់ដោយគ្មានអ្នកប្រទះឃើញ និងជួយ សង្គ្រោះទាន់ពេលឡើយ។ ចំណែកឪពុកម្តាយ ក្មេងប្រុសរងគ្រោះទាំង២នាក់ មិនបានចាប់ អារម្មណ៍នឹកស្មានថាកូនដើរលេងក្បែរៗផ្ទះ លុះ ល្ងាចបាត់កូនមិនឃើញមកផ្ទះវិញ ទើបផ្អើល ឆោឡោនាំគ្នាដើរប្រកូកប្រកាសហៅអ្នកភូមិ ជួយរក ទីបំផុតក៏ប្រទះឃើញសពកូនប្រុស អណ្តែតក្នុងទឹកស្រះតែម្តង។

ក្រោយមកសមត្ថកិច្ច បានចុះពិនិត្យនិង ធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធ ទៅនឹងករណីអ្វីផ្សេងនោះទេ។

សពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យឪពុកម្តាយរៀងៗខ្លួន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ អ៊ុង សំអាត

RELATED ARTICLES