Wednesday, April 17, 2024
Homeព័ត៌មានអន្តរជាតិស្លាប់ប៉ូលិស៣នាក់ ​របួសជាច្រើន នាក់ក្នុងការបាញ់ បោះនៅសហរដ្ឋអាមេរិក

ស្លាប់ប៉ូលិស៣នាក់ ​របួសជាច្រើន នាក់ក្នុងការបាញ់ បោះនៅសហរដ្ឋអាមេរិក

អាមេរិក៖ មន្ត្រីប៉ូលិស៣នាក់ ត្រូវបានសម្លាប់ និងរងរបួស ជាច្រើននាក់ទៀតកាលពី ថ្ងៃអាទិត្យនៅក្នុងឧប្បត្តិហេតុនៃការ បាញ់ប្រហារមួយក្នុងទីក្រុង Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិក។៣

យោងតាមប៉ូលិសក្នុងស្រុក ឲ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានបាញ់សម្លាប់ហើយពីរនាក់ផ្សេងទៀតអាចរត់គេចខ្លួនបាត់ ស្រមោល។

លោក Kip Holden អភិបាលក្រុង Baton Rouge បានថ្លែងថាមន្ត្រីប៉ូលិស ដែលរងរបួសជាអ្នកបម្រើការនៅនាយកដ្ឋាន ប៉ូលិសក្រុង ដែលពួកគេត្រូវបាន រួសរាន់បញ្ជូនទៅមជ្ឈមណ្ឌល ឱសថក្នុងតំបន់។ លោកមិនបានបញ្ជាក់ថាតើមន្ត្រីប៉ុន្មាននាក់រងរបួសឬពួកគេ ស្ថិតក្នុងស្ថានភាពបែប ណានោះឡើយ នេះបើយោងតាម កាសែតក្នុងស្រុក The Times-Picayune ។

លោក Holden បានថ្លែងថាលោកនៅតែ បន្តប្រមូលព័ត៌មានលម្អិតជុំវិញបរិមាណសរុបទាំងអស់នៃ មន្ត្រីប៉ូលិសដែល រងរបួសដោយការបាញ់ប្រហារ ដែលបានកើតឡើងកាល ពីវេលាម៉ោង៩និង០០នាទីក្នុងស្រុក ក្នុងទីក្រុងកើតហេតុ។ជាងនេះទៅ ទៀតលោកមិនអាចផ្តល់នូវព័ត៌មាន មួយចំនួនអំពីខ្មាន់កាំភ្លើងទាំងនោះដែរ។ ប៉ុន្តែមានរបាយការណ៍បង្ហាញ ថាជនសង្ស័យ ម្នាក់ត្រូវបានសម្លាប់ហើយពីរនាក់ទៀតសមត្ថកិច្ចកំពុង ស្វែងរកចាប់ខ្លួន។

លោកចៅហ្វាយ ក្រុងរូបនោះបាន លើកឡើងថាការ បាញ់ប្រហារនេះគឺជាសុបន្តិអាក្រក់ មួយជាថ្មីម្តង ទៀតក្នុងទីក្រុងនេះស្រប ពេលដែលប៉ូលិសពីរនាក់ បាញ់សម្លាប់ជនជាតិ ស្បែកខ្មៅម្នាក់ដែលមានវ័យ៣៧ឆ្នាំ ដែលជំរុញ ឲ្យមានរលកកម្តៅនៃ ការតវ៉ាទូទាំងប្រទេស។

ចំណែកអភិបាលរដ្ឋ Louisiana លោក John Bel Edwards ក៏បានថ្កោលទោសចំពោះករណី បាញ់ប្រហារនេះដែរ ដោយថ្លែងថាការបាញ់ បោះនេះ គឺជាអំពើហួសនិង ថ្លែងនិងអយុត្តិធម៌នៅ ក្នុងការវាយប្រហារមកលើពួកយើង ក្នុងពេលមួយដែលយើងត្រូវការ សាមគ្គីភាពនិងការសម្រុះសម្រួលគ្នា។លោកបានសន្យា ចាត់វិធានការក្នុងការនាំយកនូវជនដៃ ដល់មកកាត់ទោស តាមច្បាប់។

គួររំលឹកថានេះគឺជាលើកទី២ ហើយដែល កើតមាននូវឧប្បត្តិហេតុ នៃការបាញ់បោះដែលសម្លាប់ មន្ត្រីប៉ូលិសក្នុងប្រទេស ដែលមិន ទាន់ទាំងបានពីរសប្តាហ៍ផងបន្ទាប់ ពីខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ប៉ូលិស ៥នាក់និងរងរបួស៧នាក់ ក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក។

Image: Law enforcement vehicles block access to Airline Highway near the scene of a fatal shooting of police officers in Baton Rouge

 

 

 

 

RELATED ARTICLES