Sunday, November 24, 2024
Homeនយោបាយក្រសួងមហាផ្ទៃ ទទួលស្គាល់លោកកឹម សុខា ប្រធានបក្ស បដិសេធអនុប្រធាន៣រូប

ក្រសួងមហាផ្ទៃ ទទួលស្គាល់លោកកឹម សុខា ប្រធានបក្ស បដិសេធអនុប្រធាន៣រូប

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានធ្វើលិខិតឆ្លើយតបនឹងលោកកឹម សុខា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ដោយបានប្រកាសទទួសស្គាល់លោកកឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រសួងពិនិត្យ ឃើញថា ការជ្រើសរើស​អនុប្រធាន​គណបក្ស៣រូប ដែលមាន​លោក ប៉ុល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង  នៅតែ​មិនទាន់​ស្របតាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ការជ្រើសតាំង​នេះ ហួស​រយៈពេល​៣០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​លោក សម រង្ស៊ី លាលែង​ចេញពី​គណបក្ស​ ៕

RELATED ARTICLES