Tuesday, May 14, 2024
Homeសេដ្ឋកិច្ចសាកលលោកបំណុល​​ពិបាក​​ទារ​​នៅ​វៀត​​ណាម​​​មាន​​អត្រា​ខ្ពស់​ជាង​​​មុន​​៣ដង

បំណុល​​ពិបាក​​ទារ​​នៅ​វៀត​​ណាម​​​មាន​​អត្រា​ខ្ពស់​ជាង​​​មុន​​៣ដង

បំណុល៖ តាមរបាយការណ៍​របស់គេហទំព័រ Vneconomy ឲ្យ​ដឹងថា​បំណុលពិបាក​ទារ​របស់​ប្រទេស​វៀតណាម​​បានបង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​ម្តង​នូវបញ្ហា​មួយ​សម្រាប់​ប្រព័ន្ធ​ធនាគារ​ស្របពេលដែលវា​អាច​នឹង​មាន​កម្រិត​ខ្ពស់ជាង​មុន​ដល់ទៅ​៣ដង​ឯណោះ ។

ឥណទាន​ក្រៅប្រតិបត្តិការ​ត្រូវបានវាយតម្លៃ​ឡើងវិញ​ជាថ្មីម្តងទៀត​ដូចដែល​បាន​បង្ហាញ​តាមរយៈ​ឯកសារ​​មួយ​ដែល​​ចេញផ្សាយ​កាលពីពេលថ្មីៗ​នេះ​ដោយ​ធនា​គារ​​រដ្ឋ​វៀតណាម​ ដែលជា​ផ្នែកមួយ​នៃ​គម្រោង​មួយសម្រាប់​សេចក្តីព្រាង​ច្បាប់​គាំទ្រ​ការ​ធ្វើរចនាសម្ព័ន្ធធនាគារ​និងការ​ទូទាត់​នូវ​បំណុល​ពិបាក​ទារ​ជាដើម ។

យោងតាម​ធនាគាររដ្ឋវៀតណាម​ នៅក្នុង​នីតិវិធី​នៃការ​ធ្វើ​រចនាសម្ព័ន្ធ​​ប្រព័ន្ធ​ធនាគារ​​ បណ្តាធនាគារ​នានា​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ទុន​សកម្ម​​ឥណទាន និង​ការគ្រប់គ្រង​បំណុលពិបាកទាររបស់​ពួកគេ​ ។

កាលពី​ដំណាច់​ឆ្នាំ​២០១៥ បំណុលពិបាកទារ​របស់វៀតណាមមានចំនួន​៤៩៣,០៩​ទ្រីលានដុង​បានទូទាត់​សង​រួចហើយនៅ​ចុង​ឆ្នាំ​២០១៦ ស្របពេល​ដែល​អនុបាត​នៃ​បំណុលពិបាកទារ​ក្នុង​ប្រព័ន្ធ​ធនាគារ​គឺស្ថិតក្នុង​អត្រា​២,៤៦%​។

ទោះជាយ៉ាងណា​និយតករ​នៃ​វិស័យធនាគារ​របស់វៀតណាម​បច្ចុប្បន្ន​បានប្រ​កា​ន់​ជំហរ​​ការប្រុងប្រយ័ត្ន​​ចំពោះ​ឥណទានក្រៅប្រតិបត្តិការ​ដែល​ការសមាមាត្រ​នឹងបំណុលពិបាកទារ​គឺស្ថិតនៅ​ក្រោម​២,៤៦%​ ដែល​រាយការណ៍​ដោយ​បណ្តា​គ្រឹះ​ស្ថាន​ឥណទាននានា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES