Tuesday, May 14, 2024
Homeសេដ្ឋកិច្ចសាកលលោក៣ខែ​ដំបូង​កូរ៉េខាង​ត្បូង​​ចំណាយ​​៣១,៧%​​នៃ​​ថវិកា​​ឆ្នាំ​២០១៧​

៣ខែ​ដំបូង​កូរ៉េខាង​ត្បូង​​ចំណាយ​​៣១,៧%​​នៃ​​ថវិកា​​ឆ្នាំ​២០១៧​

ថវិកា៖ ក្រសួងហិរញ្ញវត្ថុ​បាន​ឲ្យដឹងថា​រដ្ឋាភិបាលកូរ៉េខាងត្បូងបាន​ចំណាយ​ជិត​៩០​ទ្រីលានវ៉ុន(៧៩,៨ប៊ីលានដុល្លារ​) នៃថវិកា​រដ្ឋសរុប​របស់​ខ្លួន​ក្នុងអំឡុង​ត្រីមា​សដំបូងនៃ​ឆ្នាំ២០១៧នេះ ដែលជា​ផ្នែកមួយ​នៃកិច្ចខិតខំប្រឹងប្រែងរបស់​ខ្លួន​ក្នុងគម្រោង​ចំណាយ​ដើម្បី​ពង្រីកសេដ្ឋកិច្ច ។

​​ក្រសួងយុទ្ធសាស្ត្រនិង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​ការចំណាយ​ថវិកា​រដ្ឋ​ដោយ​រដ្ឋា​ភិ​បាល​និង​បណ្តាគ្រឹះស្ថាន​សាធារណៈ​សម្រាប់​រយៈ​ពេល​៣ខែ​ដំបូង​​នៃ​ឆ្នាំ​២០១៧​នេះ​មាន​ចំនួន​៨៩,៣​ទ្រីលានវ៉ុន​កើនឡើង​១,៨ទ្រីលាន​វ៉ុន​​ធៀបនឹង​ទិសដៅ​គ្រោង​ទុក ៨៧,៤​ទ្រីលានវ៉ុន ។

ក្រសួង​បាន​ថ្លែងថាតួលេខខាងលើនេះ​ស្មើនឹង​៣១,៧%​នៃ​ថវិកា​២៨១,៧ទ្រីលាន​វ៉ុន​ដែល​រដ្ឋាភិបាល​បាន​ដាក់​នៅម្ខាង​សម្រាប់​ប្រតិបត្តិជា​ហិរញ្ញវត្ថុជំហានដំបូង​ក្រៅពី​ថវិកា​រដ្ឋ ៤០០ទ្រីលានវ៉ុនរបស់កូរ៉េខាងត្បូង​សម្រាប់​ឆ្នាំ​២០១៧ ។

រដ្ឋាភិបាល​ថ្នាក់ខេត្ត​បានចំណាយ​៥២,១ទ្រីលានវ៉ុន​នៃ​ថវិកា​ដែលបានកំណត់​ក្នុង​អំឡុងពេល​៣ខែ ។

ទោះជាយ៉ាងណា​ក្រសួងហិរញ្ញវត្ថុ​កាលពីមុននេះបាន​ព្យាករទុកថា​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ពង្រីកសេដ្ឋកិច្ចបាន​២,៦%​ក្នុងឆ្នាំ​២០១៧ និង​ថយចុះ​០,៤ពិន្ទុ​ធៀ​ប​នឹង​ការប៉ាន់ប្រមាណទុកកាលពីមុន​ដែល​មាន​កម្រិត​៣%​។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES