Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវិស័យ​​ឯកជន​​ជឿ​ជាក់​ថា​​សេដ្ឋកិច្ច​​ថៃ​នឹង​​កើន​ឡើង​​៣,៥%-​៤%​ ​​ឆ្នាំនេះ

វិស័យ​​ឯកជន​​ជឿ​ជាក់​ថា​​សេដ្ឋកិច្ច​​ថៃ​នឹង​​កើន​ឡើង​​៣,៥%-​៤%​ ​​ឆ្នាំនេះ

សេដ្ឋកិច្ច៖ វិស័យ​ឯក​ជនបាន​រក្សាការព្យាកររបស់​ខ្លួននៃកំណើន​សម្រាប់​សេដ្ឋ​កិច្ច​ថៃ​ក្នុង​អត្រា​៣,៥%​ទៅ៤%​ដោយសារតែ​ការរីកដុះដាលនៃ​វិនិយោគ​សា​ធារ​ណៈ​ ទេសចរណ៍និងនាំចេញ​បើទុកជា​សេដ្ឋកិច្ច​ពិភពលោក​​មិន​នឹង​នយ៉ាងណាក្តី​។

ប្រធានសហព័ន្ធ​ឧស្សាហកម្មថៃ​លោក Chen Namchaisiri បានថ្លែងបន្ទាប់ពីកិច្ច​ប្រជុំមួយ​រវាង​គណៈកម្មការ​ចំរុះ​អចិន្ត្រៃយ៍​ស្តីអំពី​ពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ធនាគារ​ ដែល​ជំនួបនេះ​​​ត្រូវបានគេ​វាយតម្លៃ​ថា​សេដ្ឋកិច្ច​​ថៃឆ្នាំនេះ​នឹង​​​​ងាយប្រែ​ប្រួល​ដោយសារតែ​ភាព​មិន​ច្បាស់លាស់​កម្រិត​ខ្ពស់​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ ។

​ជាងនេះទៅទៀត​កិច្ចប្រជុំនេះ​បាន​ព្រមាន​ថា​ការ​ធ្លាក់ចុះ​​នៃប្រាក់ដុល្លារ​នាពេល​ថ្មី​ៗ​នឹង​ធ្វើ​ឲ្យ​រូបិយ​ប័ណ្ណ​ថៃ​​​​ឡើងថ្លៃ។ តែយ៉ាងណា​ធនាគារ​ថៃ​នឹង​អាច​គ្រប់គ្រង​ស្ថិរ​ភាព​នៃ​ប្រាក់បាត​របស់ថៃ​។

​ជាមួយគ្នានោះ​ដែ​រក៏មានការ​កត់សម្គាល់​កត្តាវិជ្ជមាន​ដទៃ​ទៀត​ចំពោះ​សេដ្ឋកិច្ច​រាប់បញ្ចូល​​ភាព​ភ្លឺស្វាង​នៃ​​បែបផែនសេដ្ឋកិច្ច​​តំបន់​ភាគខាងកើត​ ទេសចរណ៍ ការ​កើនឡើង​នៃ​តម្លៃ​ផលិត​កម្ម​និងវិស័យ​នាំចេញ​ដែលនឹងទំនងជា​កើនឡើង​១%​ទៅ​៣% ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES