Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិក្រោយចាកចេញពី សហគមអាហ្រ្វិក៣២ឆ្នាំ ម៉ារ៉ុកចង់ចូលវិញ

ក្រោយចាកចេញពី សហគមអាហ្រ្វិក៣២ឆ្នាំ ម៉ារ៉ុកចង់ចូលវិញ

ម៉ារ៉ុកចង់ចូលជាសមាជិកសហគមអាហ្វ្រិកសារជាថ្មី

ម៉ារ៉ុក៖ ព្រះចៅ Mohammed VI បានថ្លែង កាលពីថ្ងៃអាទិត្យម៉ារ៉ុកចង់ចូលរួមជាថ្មីនៅ ក្នុងសហគមអាហ្វ្រិកបន្ទាប់ពីអំឡុង ពេល៣២ឆ្នាំដែលខ្លួនបានចាកចេញពីប្លុកនេះ ដោយសារតែការតវ៉ាអំពីការសម្រេចចិត្តរបស់ សហគមនេះដែល យល់ព្រម ទទួលយកសាហារ៉ាខាងលិចជា សមាជិកមួយ។

ម៉ារ៉ុកបានលើកឡើង ថាសាហារ៉ាខាង លិចដែលជាអតីតរដ្ឋចំណុះ របស់អេស្ប៉ាញគឺជាផ្នែក មួយទាំងមូលនៃព្រះរាជា ណាចក្រម៉ារ៉ុក ថ្វីបើប្រជាជនសារ៉ាវីក្នុង ស្រុកដឹកនាំដោយលោក Polisario Front ដែលបានធ្វើ យុទ្ធនាការយូរអង្វែងចំពោះ ការកំណត់សិទ្ធិរបស់ខ្លួនយ៉ាង ណាក្តី។

អស់រយៈកាលជាយូរ មកហើយដែលមិត្ត របស់យើងបានស្នើ យើងឲ្យវិលត្រឡប់ ទៅកាន់ទីនោះ ដូច្នេះម៉ារ៉ុកអាច ប្រកាន់យកទីតាំងធម្មជាតិរបស់ខ្លួននៅ ក្នុងចង្កោមស្ថាប័នរបស់ ខ្លួនផងដែរ។

ទីភ្នាក់ងារព័ត៌មាន MAP Moroccan បានឲ្យដឹងថា បច្ចុប្បន្នមកដល់ហើយ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលផ្ញើទៅ កាន់កិច្ចប្រជុំកំពូលសហគមអាហ្វ្រិកដែលបាន ប្រព្រឹត្តទៅនៅ Kigali ថាម៉ារ៉ុកបានកាន់ កាប់តំបន់សាហារ៉ាខាងលិចចាប់តាំង ពីឆ្នាំ១៩៧៥ ដែលមិនត្រូវ បានគេទទួល ស្គាល់ដោយសហគមអន្តរជាតិឡើយ។

ព្រះអង្គម្ចាស់ Mohammed មានបន្ទូលថាម៉ារ៉ុក បានចាកចេញពីសហគម អាហ្វ្រិកដោយសារតែការតវ៉ា កាលពីឆ្នាំ១៩៨៤ នៅពេលដែលសាធារណរដ្ឋប្រជាធិបតេយ្យ អារ៉ាប់សាហារ៉ាវី ត្រូវបានបញ្ចូលជា សមាជិកមួយ។ ប៉ុន្តែទោះជាម៉ារ៉ុក បានចាកចេញប្លុកនេះ ក៏ខ្លួនមិនដែលចាកចេញពីអាហ្វ្រិកឡើយ។

ទ្រង់បានបន្ថែមថាតាម សកម្មភាពជាប្រវត្តិសាស្ត្រនិង ការវិលត្រឡប់មកវិញនេះ ម៉ារ៉ុកចង់ធ្វើការនៅក្នុង សហគមអាហ្វ្រិកដើម្បីពុះពារដោះស្រាយនូវការខ្វែងគំនិតនិងបែកបាក់គ្នា។ ក្នុងឆ្នាំ១៩៩១ អង្គការសហប្រជាជាតិបានដើរតួជាអាជ្ញា កណ្តាលនៅក្នុងបទឈប់បាញ់មួយរវាងកងទ័ព ប្រជាជនម៉ារ៉ុកនិង ក្រុមឧទ្ទាមសារ៉ាវីដែលមាន ការគាំទ្រពីក្រោយខ្នងដោយ ក្រុមចលនាទាមទារ ឯករាជ្យអាល់ស៊ីរីរបស់ លោក Polisario Front ប៉ុន្តែការសន្យាធ្វើប្រជាមតិ មួយបានបង្កើតឡើងនូវឋានៈមួយនៃ ដែនដីសមុទ្រខ្សាច់នេះដែលមិនទាន់ទាំងមាន រូបរាងនោះ។

 

 

 

 

 

 

 

 

RELATED ARTICLES