តារាកំប្លែង CTN នាយគ្រឿន ដែលធ្លាប់តែត្រូវគេបញ្ជាឲ្យធ្វើឆ្កួត ជាទៅតាមអ្នកដឹកនាំរឿងចង់បាននោះ ស្រាប់តែពេលនេះបានក្លាយទៅជាអ្នកនិពន្ធ និងដឹកនាំសម្ដែងរឿងបែបកំប្លែង ”ជួបស៊យ” របស់ផលិតកម្ម LD Picture ទាំងមិនគួរឲ្យជឿឡើយ ដោយនាងបានបញ្ជាលើតារាៗសម្ដែងឲ្យធ្វើតាមការណែនាំរបស់នាងវិញម្ដង។
នាយគ្រឿន និយាយថា ”រឿង “ជួបស៊យ” នេះ ល្អមើលណាស់ ព្រោះខ្ញុំជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់ដៃរបស់ខ្ញុំតែម្ដង សូមជឿជាក់លើខ្ញុំចុះ និពន្ធរឿងហ្នឹងក៍ខ្ញុំជាអ្នកសរសេរដែរបាទ។
រឿងនេះគ្មានការអប់រំ អូសក្រឡាអីទាំងអស់ គឺអ្នកទស្សនាចូលមើលគិតតែពីសើចរហូតតាំងពីផ្ដើមរហូតដល់ចប់។ មានអ្នកខ្លះបានសួរខ្ញុំថា ឃើញតែលេងកំប្លែងសោះ ឥឡូវមកនិពន្ធដឹកនាំសម្ដែងអីកើតទេ? ខ្ញុំចង់ប្រាប់ទៅវិញថា ស្រុកយើងមានសាលាបង្ហាត់សម្ដែងដឹកនាំអីឯណា គឺធ្វើតែតាមៗគ្នាហ្នឹង អីចឹងគេធ្វើកើត ខ្ញុំក៍ធ្វើកើតដែរជឿតែខ្ញុំចុះ…”៕