Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកអត្រា​អត់ការ​ងារ​​ធ្វើ​កូរ៉េ​ខាងត្បូង​​ថយចុះ​​៤,២%​​ក្នុងខែ​មីនា

អត្រា​អត់ការ​ងារ​​ធ្វើ​កូរ៉េ​ខាងត្បូង​​ថយចុះ​​៤,២%​​ក្នុងខែ​មីនា

ការងារ៖ ទិន្នន័យរដ្ឋាភិបាល​បង្ហាញថា​អត្រាអត់ការងារធ្វើ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ថយចុះ​បន្តិច​កាលពី​ខែមុន​ដោយសារតែ​​កំណើន​នៃ​ការងារ​ក្នុង​វិស័យ​សំណង់​និង​លក់​រាយ​។

យោងតាម​តួលេខដែលចងក្រង​ដោយ​ការិយាល័យ​ស្ថិតិកូរ៉េ​បង្ហាញថា អត្រា​អត់ការងារ​ក្នុង​ប្រទេស​សេដ្ឋកិច្ចធំជាងគេ​បំផុត​ទី​៤​​នៅ​អាស៊ី​មួយនេះ​ស្ថិត​ក្នុង​កម្រិត​៤,២%​កាលពី​ខែមុន ថយចុះ​ប្រមាណជា​០,១ពិន្ទុ​បើប្រៀបធៀប​នឹង​អំឡុងពេលដូចគ្នា​កាលពីឆ្នាំទៅ ។

ចំណែកធៀបនឹង​ខែមុន​នេះមួយខែ​ អត្រាអត់ការងារ​បានថយចុះ​០,៨ពិន្ទុ​ពី​កម្រិត​ខ្ពស់​៥%​ក្នុងរយៈ​ពេល​៧ឆ្នាំ​មកនេះ ។

បរិមាណ​ប្រជាជន​មានការ​ងារធ្វើ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ឈាន​ដល់​ចំនួន​២៥,២៧​លាននាក់​ក្នុង​ខែមីនា​កើនឡើង​៤៦៦.០០០នាក់​ធៀបនឹង​ឆ្នាំទៅ​ ដែល​នេះជា​កំណើន​ច្រើនជាងគេបំផុត​គិតចាប់តាំងពី​ខែធ្នូឆ្នាំ​២០១៥ ។

អត្រាអត់ការងារ​ចំពោះ​ប្រជាជន​វ័យក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី​១៥ឆ្នាំនិង​២៩ឆ្នាំ​មាន​កម្រិត​១១,៣%​​កាលពីខែមុនថយចុះ​ពី​អត្រា​១១,៨%​​នៃបរិមាណសរុប​កាលពី​ឆ្នាំទៅ​និង​ពី​កម្រិត​១២,៣%​ដែលសម្រេចបានក្នុងខែ​កុម្ភះ ។

ទន្ទឹមនិងនេះ​អត្រាការងារ​សម្រាប់ខែមុន​បានកើនឡើង​៦០,២%​ ដែល​ជា​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​​​២០​ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​ខែ​មីនា។

​ទោះជាយ៉ាងណា​​ទីភ្នាក់ងារស្ថិតិ​កូរ៉េ​បាន​បញ្ជាក់ថា​កំណើន​យ៉ាង​គំហុក​នៅក្នុង​បរិមាណ​ការងារ​ប្រចាំ​ខែ​នាំមុខ​ដោយ​វិស័យ​សំណង់​និង​លក់រាយ​ក៏ដូចជាលក់​បោះ​ដុំ​ដោយ​ការផលិតការងារថ្មីបាន​ចំនួន​១៦៤.០០០នាក់​និង​១១៦.០០០​នាក់​កាលពីខែមុន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES