Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំ​ចេញ​កុំព្យូរ​ទ័ររ​បស់វៀត​ណាម​​សម្រេច​បាន​កម្រិត​ខ្ពស់​បំផុ​ត​ក្នុង​ខែមីនា

ការនាំ​ចេញ​កុំព្យូរ​ទ័ររ​បស់វៀត​ណាម​​សម្រេច​បាន​កម្រិត​ខ្ពស់​បំផុ​ត​ក្នុង​ខែមីនា

ការនាំចេញ៖ នាយកដ្ឋានពន្ធគយ​ទូទៅ​បាន​ឲ្យ​ដឹងថា​​ប្រាក់ចំណូល​ដែលទទួល​បានពីការនាំចេញ​ផលិតផលកុំព្យូរទ័រ​ គ្រឿងអេឡិចត្រូនិក​និង​គ្រឿងបន្លាស់​​របស់​វៀតណាម​ក្នុង​ខែ​មីនា​សម្រេចបាន​ចំនួន​២,១៩​ប៊ីលានដុល្លារ​ដែលជា​កម្រិត​ខ្ពស់ជាងគេបំផុត​ពុំធ្លាប់មាន។ តួលេខនេះកើនឡើង​២៧,៥%​ធៀបនឹងខែមុន ។

ចំណែកក្នុងអំឡុងត្រីមាស​ដំបូង​នៃឆ្នាំ​២០១៧នេះ ចំណូល​ពីការនាំចេញ​ចំពោះ​​ពពួក​ផលិត​ផលនេះ​សរុប​មានចំនួន​៥,៥២​ប៊ីលានដុល្លារ​កើនឡើង​៤៧,៨%​ធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំទៅ ។

ចិន​នៅតែ​ជាអ្នក​នាំចូល​ទំនិញប្រភេទនេះ​ធំជាងគេ​បំផុត​របស់វៀតណាម​ដដែល​​ក្នុងនោះ​ចំណូល​ត្រីមាសទី​១​ឈាន​ដល់​១,៣៧​ប៊ីលាន​ដុល្លារ​កើនឡើង​១២៣,៥%​ពីមួយឆ្នាំទៅមួយឆ្នាំ​។ ​​ចំណែកអ្នក​បន្ទាប់គឺ​សហគមអឺរ៉ុប​១,០៤​ប៊ី​លា​នដុល្លារ​កើន​១២,៣%​ធៀបនឹងឆ្នាំចាស់ ។

ផលិតផលកុំព្យូរទ័រ​ គ្រឿងអេឡិចត្រូនិក​និង​គ្រឿងបន្លាស់​របស់​វៀតណាម​ត្រូវ​បាន​នាំចេញ​ទៅកាន់​បណ្តាប្រទេសនិង​តំបន់​​ជាង​៣០​​ ប៉ុន្តែ​ការនាំចេញទៅទី​ផ្សារ​ចិន​និង​សហគមអឺរ៉ុប​ស្មើនឹង​៤៤%​នៃ​ការនាំចេញសរុបទាំងអស់ ។

នៅគ្រានោះដែរ​ចំណូលពីការ​នាំចូលកុំព្យូរទ័រ​ គ្រឿងអេឡិចត្រូនិកនិងគ្រឿង​បន្លាស់​មានចំនួន​២,៩៩​ប៊ីលានដុល្លារ​ក្នុងខែមីនា​កើនឡើង​២០,១%​ធៀបនឹង​ខែ​កុម្ភះ ។ ចំណូល​នៃការ​នាំចូល​ពពួកទំនិញប្រភេទនេះ​​ក្នុង​រយៈ​ពេល​​​​​​​​៣ខែ​ដំបូង​​​នៃ​ឆ្នាំ២០១៧​មាន​ចំនួន​៧,៦ប៊ីលានដុល្លារ​កើនឡើង​១៦,៦%​ពីមួយឆ្នាំទៅមួយឆ្នាំ​។

ទោះជាយ៉ាងណាក្នុងត្រីមាសទី១​នេះ​ផលិតផល​កុំព្យូរទ័រ​ គ្រឿងអេឡិចត្រូនិក​និងគ្រឿងបន្លាស់​ដែល​ត្រូវបាននាំចូលវៀតណាម​គឺ​ជា​ផលិត​ផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកពី​កូរ៉េខាងត្បូង​​ដែលមានទំហំទឹកប្រាក់​២,៦៩​ប៊ីលានដុល្លារ​កើនឡើង​២៧,៩%​ពីមួយ​ឆ្នាំទៅមួយឆ្នាំ​ ខណៈ​ផលិតនាំចូលពី​ចិន​មានទំហំទឹកប្រាក់​១,៥៨ប៊ីលាន​ដុល្លារ​កើន២៨,៥%​ កោះតៃវ៉ាន់៧៧៣ប៊ីលានដុល្លារ​កើន៧,៩% .

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES