Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកIMF ដំឡើង​​​ការព្យា​ករកំ​ណើន​សេដ្ឋកិច្ចពិភ​ពលោ​កឆ្នាំនេះ​​ត្រឹម​​៣,៥%​

IMF ដំឡើង​​​ការព្យា​ករកំ​ណើន​សេដ្ឋកិច្ចពិភ​ពលោ​កឆ្នាំនេះ​​ត្រឹម​​៣,៥%​

សេដ្ឋកិច្ច៖ អង្គមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) កាលពីថ្ងៃអង្គារ​នេះបាន​ដំឡើង​ការ​ព្យាករទុករបស់ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកលលោក​ក្នុង​ឆ្នាំ​២០១៧នេះ​ដោយ​​លើកឡើង​ពី​ភាព​ក្លៀវក្លា​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ការរើបឡើង​វិញ​នៃ​ភាព​ទៀង​ទាត់​ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ​ក្នុង​ផ្នែកផលិតកម្មនិង​ពាណិជ្ជកម្ម​ដែលគាំទ្រ​ដល់​ការ​ធ្វើឲ្យ​ប្រសើរឡើងនៃ​ចក្ខុវិស័យ​នាថ្ងៃអនាគត ។

ក្នុងព្រឹត្តិការណ៍​ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក​​ចុងក្រោយបំផុត​របស់ខ្លួន​ IMF បាន​ព្យាករ​ទុកថា​សេដ្ឋកិច្ចសកលលោក​នឹង​រីកធំធាត់​ឡើង​៣,៥%​ក្នុង​ឆ្នាំ​២០១៧​នេះ​ដែលជាការ​បង្កើនសន្ទុះ​ពីកំណើន​៣,១%​​ដែលសម្រេចបានកាលពី​ឆ្នាំ​២០​១​៦​ ហើយក៏ជាការ​​កែប្រែថ្មី​​០,១ពិន្ទុ​ពីការប៉ាន់ប្រមាណទុក​របស់ខ្លួន​កាលពី​ខែ​មករា ។

ចំណែក​សម្រាប់​ឆ្នាំ​២០១៨ IMF បាន​ព្យាករទុក​នូវ​កម្រិត​មិនប្រែប្រួលនៃ​កំណើន​​៣,៦%​​ ។

ប្រធាន​សេដ្ឋវិទូ​របស់អង្គការ​ IMF លោក Maurice  Obstfeld បានថ្លែងនៅក្នុង​សន្និសិទកាសែត​មួយ​កាលពីថ្ងៃអង្គារនេះថា​ការគ្រោងទុក​ថ្មី​របស់យើង​សម្រាប់​ឆ្នាំ​២០១៧​គឺមាន​កម្រិត​ខ្ពស់ជាង​អ្វីដែលយើងបានរំពឹងទុក​ក្នុង​ការ​កែកុនថ្មី​កាលពីពេលមុន​របស់យើង​ទៅទៀត ។ ទាំងនេះគឺមក​ពី​​ដំណឹង​នៃ​ភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ុបនឹង​អាស៊ី​ដែលគួរកត់សម្គាល់​ក្នុង​តំបន់​អាស៊ីនោះ​គឺ​ចិន​និង​ជប៉ុនតែម្តង ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

RELATED ARTICLES