Sunday, January 19, 2025
Homeព័ត៌មានជាតិយ៉ាអួ ជួយសម្រកទម្ងន់

យ៉ាអួ ជួយសម្រកទម្ងន់

-បង្កើនការតមអាហារ ៖ ការសិក្សាស្រាវជ្រាវពីអ្នកជំនាញបង្ហាញថា អ្នកដែលទទួលទានយ៉ាអួ១ថ្ងៃ ៣ពេល នឹងសម្រកទម្ងន់បានដល់ ២២% សម្រកខ្លាញ់បាន ៦១% បើប្រៀបធៀបជាមួយអ្នកមិនបានបរិភោគ។

-ទទួលទានពេលព្រឹកពោះទទេ ៖ រាងកាយនឹងបឺតស្រូបប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនពីយ៉ាអួបានពេញលេញ។ ពិសេសអតិសុខុមប្រាណ ប្រូបៃអូទីក នឹងជួយឱ្យប្រព័ន្ធបន្ទោបង់ ធ្វើការតាំងពីព្រឹកព្រលឹម និងជួយឱ្យពោះវៀនរឹងមាំ បង្ការអាការរាករូសបានផងដែរ។

-បង្ការជំងឺមហារីកពោះវៀន ៖ ការសិក្សាស្រាវជ្រាវពីអ្នកជំនាញបារាំងបង្ហាញថា អ្នកដែលទទួលទានយ៉ាអួជាប្រចាំ ពោះវៀននឹងធ្វើការធម្មតា ជួយមិនឱ្យទល់លាមក និងបន្ថយការប្រឈមកើតជំងឺមហារីកពោះវៀនផងដែរ៕

RELATED ARTICLES