Friday, January 24, 2025
Homeព័ត៌មានជាតិភ្លើង​ប្រចណ្ឌ ប្តី​កាប់​ប្រពន្ធ​៧​ពូថៅ រួច​រត់​ទៅ​ចង​កស្លាប់

ភ្លើង​ប្រចណ្ឌ ប្តី​កាប់​ប្រពន្ធ​៧​ពូថៅ រួច​រត់​ទៅ​ចង​កស្លាប់

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់ម្នាក់ ព្រោះតែមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏ចង គំនុំទុកក្នុងចិត្ត រហូតដល់ផ្ទុះកំហឹង ទាញពូថៅ ស្ទុះទៅកាប់ប្រហារប្រពន្ធដែលកំពុងដេកលង់- លក់ពាក់កណ្តាលអធ្រាត្រទាំងកំរោល បណ្តាល ឱ្យរងរបួសធ្ងន់ តែដោយស្មានថាប្រពន្ធស្លាប់ ក៏រត់ទៅចងកសម្លាប់ខ្លួននៅក្នុងចម្ការស្វាយចន្ទី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុច អន្លង់ទូក ស្ថិតក្នុងភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹង- ត្រង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ។

បុរសជាប្តីដែលកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ រួចរត់ទៅចងកសម្លាប់ខ្លួន មានឈ្មោះសំ ឌុម អាយុ៧០ឆ្នាំ មានទីលំនៅភូមិអូរកាប់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះជិន គិម អាយុ៥៣ឆ្នាំ។ ប្តីប្រពន្ធខាង លើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា គាត់ធ្លាប់មានប្តីម្តងរួចមកហើយ តែក្រោយ មក ដោយរស់នៅមិនចុះសម្រុងក៏បែកបាក់គ្នា វិញទៅ រួចក៏មកទទួលយកបុរសចំណាស់ឈ្មោះ សំ ឌុម ជាប្តីទី២ និងរួមរស់នឹងគ្នារហូតមក ប៉ុន្តែ ក្រោយពីចាប់ដៃគ្នាមក ប្តីចំណាស់នេះ ហាក់ មានចិត្តប្រចែប្រចណ្ឌគាត់ខ្លាំងបំផុត។

ស្ត្រីរងគ្រោះបន្តថា លុះក្រោយមក កាល ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ គាត់ បានរៀបការកូនប្រុសឈ្មោះផាន់ សុភ័ក្រ ជា កូនរបស់ប្តីដើម ហើយគាត់ក៏បានហៅប្តីដើម ឱ្យមកចូលរួមជាភ្ញៀវហូបការជាមួយនឹងប្រពន្ធ ក្រោយរបស់គេដែរ ស្រាប់តែពេលនោះ ប្តីក្រោយ របស់គាត់ឈ្មោះសំ ឌុម (ជនដៃដល់) បានឃើញ ប្តីដើមមកចូលរួមមង្គលការកូនប្រុស បែរជា ផ្ទុះកំហឹងកើតចិត្តប្រចណ្ឌ រហូតដល់រករឿង ឈ្លោះប្រកែក និងជេរបញ្ជោរគាត់ជាប្រពន្ធដូច ហែកសំពត់ទាំងកណ្តាលចំណោមទៀតផង។ លុះបន្ទាប់ពីរៀបការកូនប្តីមុនរួចហើយ ប្តីក្រោយ នេះ ចេះតែរករឿងគាត់ជាប្រពន្ធសឹងរាល់ថ្ងៃ ធ្វើឱ្យក្រុមគ្រួសារបាត់អស់សុភមង្គល ហើយ សូម្បីតែគាត់ចង់ចុះដីទៅបត់ជើងតូចធំនៅពេល យប់ព្រលប់ក៏មិនបានដែរ ត្រូវប្តីចំណាស់នេះ តាម រករឿងប្រចណ្ឌមិនស្វាង។ ទីបំផុតខណៈដែល គាត់កំពុងដេកលក់ ស្រាប់តែប្តីនេះ កាប់ប្រហារ គាត់៧ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ស្ត្រីរងគ្រោះបញ្ជាក់ថា នៅមុនពេលកើត- ហេតុ ខណៈដែលគាត់កំពុងដេកលង់លក់ ស្រាប់ តែប្តីបានយកពូថៅមកកាប់ប្រហារលើរូបគាត់ ទាំងកំរោល បំណងសម្លាប់ចោលតែម្តង តែសំណាងល្អបានកូនប្រុសពៅ ឈ្មោះស៊ី ថុល អាយុ១៨ឆ្នាំ ឃើញហេតុការណ៍ ក៏ស្ទុះពីកន្ទេល ដេកមកច្រានឪពុកចេញមិនឱ្យកាប់មកលើក គាត់បន្តទៀតទេ។ ក្រោយពីត្រូវប្តីកាប់ចំនួន ៧ពូថៅហើយ កូនៗក៏ប្រញាប់ដឹកបញ្ជូនគាត់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ រួចបន្តមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីឱ្យគ្រូពេទ្យ ជួយសង្គ្រោះដេរមុខរបួសតែម្តង។ ចំណែកប្តី គាត់មិនដឹងជារត់គេចខ្លួនទៅដល់ណានោះទេ រហូតដល់ព្រឹក ទើបគាត់ទទួលបានដំណឹងថា ប្តីនេះ ស្មានថាគាត់ស្លាប់ ក៏រត់ទៅចងកសម្លាប់ ខ្លួនដែរ។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការ នគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ថា បុរសជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ ក្រោយពី បានកាប់ប្រហារមកលើប្រពន្ធត្រូវជាច្រើនពូថៅ ដោយនឹកស្មានតែប្រពន្ធស្លាប់ ក៏បានរត់ទៅចងក ធ្វើអត្តឃាតនៅលើដើមស្វាយចន្ទីរបស់អ្នក ភូមិដែលស្ថិតនៅជាប់ព្រំប្រទល់ជាមួយនឹងខេត្ត កំពង់ធំ។ លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹក ពេលម្ចាស់ចម្ការមករើសគ្រាប់ចន្ទី ក៏ប្រទះឃើញ បុរសខាងលើចងកស្លាប់បាត់ទៅហើយ។

លោកអធិការបន្តថា ក្រោយពីធ្វើកោ- សល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសជាប្តីខាងលើ ពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន ដោយប្រើក្រមាចងកភ្ជាប់នឹងមែក ស្វាយចន្ទីរបស់អ្នកភូមិ ស្ថិតនៅខាងក្រោយផ្ទះ របស់ខ្លួន ចម្ងាយប្រមាណ៣០០ម៉ែត្រ ចំណែក លើខ្លួនសព គឺពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ នោះទេ។

សពបុរសជាប្តីរូបនេះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី។ ចំណែកស្ត្រីជាប្រពន្ធកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ៕

RELATED ARTICLES