ខេត្តស្វាយរៀង ៖ យុវជន៣នាក់ ទើបនឹងចេញមកពីរាំធុងបាស់នៅក្នុងភូមិវិញ ក៏ ត្រូវជនសង្ស័យ២នាក់ ដែលធ្លាប់មានគំនុំនឹង គ្នា បានលបពួនស្ទាក់កាប់ប្រហារ បណ្តាលឱ្យ ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ។ ក្រោយ កើតហេតុ១ថ្ងៃ ពោលគឺនៅថ្ងៃទី១៣ ខែមេសា សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបក្ខពួកជន- ដៃដល់ម្នាក់ លុះមកដល់ថ្ងៃទី១៩ ខែមេសា ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ម្នាក់ ទៀត។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនបាន រួមមាន ទី១-ឈ្មោះពៅ សូរវង្ស ហៅបូ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ចាប់ ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ ខាងលើ។ ទី២-ឈ្មោះយស់ ចាន់រី មុខរបរ មិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (ចាប់ខ្លួនថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ នៅ ចំណុចភូមិខាងលើ)។
ដោយឡែក ជនរងគ្រោះដែលត្រូវជន- ដៃដល់ស្ទាក់កាប់ស្លាប់ មានឈ្មោះឃួន ចន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ ត្រូវជនដៃដល់ កាប់ផុងលលាដ៍ក្បាលស្លាប់នៅនឹងកន្លែងកើត- ហេតុ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះសោម វាសនា ហៅប៉ោង អាយុ ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្ត)។ រីឯជនរងគ្រោះ ម្នាក់ទៀតឈ្មោះសូ ថុន អាយុ១៨ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិជាមួយគ្នា (មិនមានរបួស នោះទេ ដោយរត់គេចខ្លួនទាន់)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង២៤នាទីយប់ ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិ បាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីឃាតកម្មមួយបានកើតឡើង ដោយយុវជន៣នាក់ ទើបនឹងដើរចេញពីវង់រាំ ធុងបាស់នៅក្នុងភូមិ បំណងត្រឡប់ទៅផ្ទះ ស្រាប់ តែត្រូវជនសង្ស័យ២នាក់ បានពួនស្ទាក់កាប់ប្រហារ បណ្តាលឱ្យឈ្មោះឃួន ចន ផុងលលាដ៍ ក្បាលស្លាប់នៅកន្លែង ចំណែកឈ្មោះសោម វាសនា ហៅប៉ោង រងរបួសធ្ងន់ ដោយឡែក ឈ្មោះសូ ថុន មិនមានរបួសនោះទេ ព្រោះរត់ គេចខ្លួនទាន់។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន- នគរបាលខេត្តស្វាយរៀង សហការជាមួយនគរ- បាលស្រុក និងប៉ុស្តិ៍ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យស់ ចាន់រី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៧ បញ្ជូនមកសាកសួរ។ តាមការឆ្លើយ- សារភាពរបស់ជនសង្ស័យឈ្មោះយស់ ចាន់រី ថា មានបក្ខពួកម្នាក់ទៀតជាជនដៃដល់ឈ្មោះ ពៅ សូរវង្ស ហៅបូ ជាអ្នកយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះទាំង២នាក់។
ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថ- កិច្ច ក៏ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះពៅ សូរវង្ស ហៅបូ នាំយកមកសាកសួរ។
តាមការបញ្ជាក់របស់សមត្ថកិច្ច មូលហេតុ ដែលបង្កឱ្យមានករណីនេះកើតឡើង គឺដោយ- សារតែជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ទើបរៀបចំគម្រោងកាប់សម្លាប់ជនរងគ្រោះ បែបនេះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ស្វាយរៀង កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមច្បាប់៕