Friday, January 24, 2025
Homeព័ត៌មានជាតិក្រមុំ​ចាស់​ឈឺ​រ៉ាំរ៉ៃ អត់​លុយ​ព្យា​បាល ចងក​សម្លាប់​ខ្លួន

ក្រមុំ​ចាស់​ឈឺ​រ៉ាំរ៉ៃ អត់​លុយ​ព្យា​បាល ចងក​សម្លាប់​ខ្លួន

ខេត្តក្រចេះ ៖ ស្ត្រីជាក្រមុំចាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា ម៉្យាងជីវភាពទីទ័លក្រគ្មានប្រាក់សម្រាប់ទិញ ថ្នាំសង្កូវយកមកព្យាបាលជំងឺផង ក៏សម្រេច ចិត្តចងកស្លាប់យ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល។

ស្ត្រីគំនិតខ្លី ដែលចងកបញ្ចប់ជីវិត មាន ឈ្មោះវ៉ន អឺត អាយុ៤៦ឆ្នាំ ជាក្រមុំចាស់ម្នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ស្ត្រីរងគ្រោះគឺជាក្រមុំចាស់ មិនមានប្តីសី កូនចៅអ្វីនឹងគេនៅឡើយ មិនតែប៉ុណ្ណោះ ស្ត្រីរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយ (គីសដោះ) និងចេះតែធ្វើទុក្ខជាញឹកញាប់។ ព្រោះតែជីវភាព ខ្សត់ខ្សោយពេក ហេតុនេះទើបស្ត្រីរងគ្រោះ មិនមានលទ្ធភាពទិញថ្នាំមកព្យាបាលជំងឺឱ្យ បានជាប់លាប់នោះទេ ទីបំផុត ដោយសារជំងឺ ធ្វើទុក្ខផង ម៉្យាងតូចចិត្តនឹងរឿងក្រគ្មានប្រាក់ ទិញថ្នាំព្យាបាលជំងឺផង ទើបស្ត្រីរងគ្រោះសម្រេច ចិត្តគិតខ្លីដោយចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន មូលហេតុដោយសារតូចចិត្តនឹងខ្លួនឯង មានជម្ងឺប្រចាំកាយ និងគ្មានប្រាក់ព្យាបាល ទើបសម្រេចចិត្តធ្វើអត្តឃាតបែបនេះ។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕

RELATED ARTICLES