ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹង បានដើរចេញបាត់ពីផ្ទះ លុះ ក្រុមគ្រួសារដើរតាមរក ស្រាប់តែប្រទះឃើញ ដេកស្លាប់នៅខាងក្រោយផ្ទះរបស់ខ្លួន បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុក ភ្នំស្រួច។
បុរសប្រមឹកដែលផឹកស្រារហូតដល់ដេក ស្លាប់រូបនេះ មានឈ្មោះសុខ ណន អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សចូល ចិត្តផឹកស្រាជាប្រចាំ ហើយបើទោះបីជាសាច់ ញាតិក្រុមគ្រួសារ ព្យាយាមអប់រំណែនាំហាម ឃាត់យ៉ាងណាក៏ដោយ ក៏ជនរងគ្រោះមិនព្រម ស្តាប់សោះនៅតែបន្តផឹកស្រាជារៀងរាល់ថ្ងៃ។
ប្រភពដដែលបន្តថា នៅមុនពេលកើត– ហេតុ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ ជនរងគ្រោះបានផឹកស្រាស្រវឹងដូច សព្វមួយដង រួចក៏ដើរចេញបាត់ពីផ្ទះ រហូតដល់ ល្ងាចថ្ងៃដដែល ដោយមិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ក្រុមគ្រួសារក៏នាំគ្នាដើរតាម ស្វែងរក ស្រាប់តែប្រទះឃើញជនរងគ្រោះដេក ស្លាប់នៅពីខាងក្រោយផ្ទះរបស់ខ្លួន ទើបសាច់ញាតិ និងប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលមូលដ្ឋានតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើត អាការខ្យល់គរ បន្ទាប់ពីផឹកស្រាច្រើនពេក។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យសាច់ញាតិក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ អ៊ុំ ណូន