Sunday, January 19, 2025
Homeព័ត៌មានជាតិអាហារបំប៉នខ្សែភ្នែក

អាហារបំប៉នខ្សែភ្នែក

-ស្ពៃក្តោបពណ៌ក្រមៅ និងប្រូកខូលី ៖ មានវីតាមីន A ខ្ពស់ ជួយបំប៉នខ្សែភ្នែកឱ្យភ្លឺថ្លា និងមានបេតាការ៉ូទីន ជួយបង្ការជំងឺមហារីកផងដែរ ថែមទាំងមានវីតាមីន C និងកាកសរសៃ ជួយបង្ការជំងឺស្លេកស្លាំង។

-ត្រសក់ស្រូវ និងទឹកសណ្តែក ៖ សម្បូរបេតាការ៉ូទីន ជួយពន្យារការចុះខ្សោយនៃកញ្ចក់ភ្នែក ជួយបំប៉នខ្សែភ្នែក និងបង្ការការកើតជំងឺភ្នែកឡើងបាយផងដែរ។

-សណ្តែកពណ៌ត្នោតក្រហម ៖ សម្បូរធាតុស័ង្កសីជួយបំប៉នខ្សែភ្នែក ថែមទាំងមានវីតាមីន A ជួយបង្ការជាលិកាស្រទាប់ក្នុងនៃកែវភ្នែក។

-ក្រូច ប៉េងប៉ោះ និងម្ទេសប្លោក ៖ ជួយបន្ថយហានិភ័យនៃការកើតជំងឺភ្នែកឡើងបាយ ថែមទាំងជួយឱ្យចលនាឈាមក្នុងកែវភ្នែក ធ្វើចលនា បានរលូនផងដែរ៕

RELATED ARTICLES