Friday, January 24, 2025
Homeព័ត៌មានជាតិកូន​ប្រុស​ជេរ​បញ្ចោរ​ដេញ​វ៉ៃ ម៉ែ​ភ័យ រត់​ទៅ​ប្តឹង​ប៉ូលិស

កូន​ប្រុស​ជេរ​បញ្ចោរ​ដេញ​វ៉ៃ ម៉ែ​ភ័យ រត់​ទៅ​ប្តឹង​ប៉ូលិស

ភ្នំពេញ ៖ យុវជនចិត្តកំណាចឃោរឃៅម្នាក់ បានជេរបញ្ចោរម្តាយមិនបណ្តាក់មាត់ និងថែមទាំងបានដេញវ៉ៃដំម្តាយ ធ្វើឱ្យម្តាយ ភ័យរត់ផ្អើលពេញភូមិ លុះស្ត្រីជាម្តាយទ្រាំលែង បាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសអកតញ្ញូរូបនេះ នាំយកមក ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៧ នៅចំណុចម្តុំមុខមន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

កូនប្រុសអកតញ្ញូ ដែលជេរបញ្ចោរ និង ដេញវ៉ៃម្តាយបង្កើតរូបនេះ មានឈ្មោះជិន សុធារិទ្ធ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះម៉ក់ ថា អាយុ៥៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះ- ជួលជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មិនដឹងថាជនសង្ស័យ ខឹងស្ត្រីជាម្តាយពីរឿងអ្វី ស្រាប់តែរករឿងឈ្លោះ ប្រកែកស្រែកជេរបញ្ចោរម្តាយកប់ៗមាត់ មិន តែប៉ុណ្ណោះ ថែមទាំងបានដេញវ៉ៃម្តាយទៀតផង ចំណែកស្ត្រីជាម្តាយភ័យខ្លាចកូនវ៉ៃស្លាប់ ក៏រត់គេចខ្លួនស្រែកហៅគេឯងឱ្យជួយ បង្កឱ្យ មានការផ្អើលឆោឡោពេញភូមិតែម្តង។

ក្រោយកើតហេតុ ដោយទ្រាំនឹងទង្វើដ៏ ឃោរឃៅរបស់កូនប្រុសរូបនេះលែងបាន ស្ត្រី ជាម្តាយ ក៏រត់ទៅប្តឹងសមត្ថកិច្ចដែលប្រចាំការ នៅប៉ុស្តិ៍២៤ម៉ោង ដើម្បីឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និង ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES