ចិនបុរាណបានអះអាងថា សម្បុកត្រចៀកកាំជាអាហារបំប៉នដ៏ល្អបំផុត មានគុណសម្បត្តិក្នុងការព្យាបាលជំងឺ ជាពិសេសជំងឺប្រព័ន្ធផ្លូវដង្ហើម។ ជួយបំប៉នសួត បន្ថយអាការក្អករ៉ាំរ៉ៃ ជួយស្តារ រាងកាយក្នុងរយៈពេលសម្រាក ជួយបង្កើនថាមពល ជំរុញចំណង់អាហារបំប៉នខួរឆ្អឹង ព្យាបាលអាការរាករូសរ៉ាំរ៉ៃ និងរំលាយស្លេស្ម ថែមទាំងជួយបំប៉ន សុខភាពក្មេងៗដែលរាងកាយមិនរឹងមាំ។
យោងតាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញជប៉ុនបង្ហាញថា សម្បុកត្រចៀកកាំ មានប្រសិទ្ធភាពរារាំងការឆ្លងមេរោគ ដោយគ្លីកូប្រូតេអ៊ីន (Glycoprotein) ដែលមានក្នុងសម្បុកត្រចៀកកាំទៅចាប់មេរោគ និងជួយកម្ចាត់មេរោគបាន។ ថែមទាំងជួយបង្ការការឆ្លងមេរោគបានច្រើនប្រភេទ ទាំងមេរោគដែលមានក្នុងមនុស្ស ទា និងជ្រូក៕