វល្លិបណ្តូលពេជ្រ ជាឱសថបុរាណដែលល្វីង អាចយកមកប្រើបញ្ចុះកម្តៅ និងកែក្តៅក្នុងបាន។ គ្រាន់តែយកវល្លិបណ្តូលពេជ្រស្រស់ មកបុក ហើយច្របាច់យកទឹកពិសា ឬដាំទឹកពិសាក៏បានដូចគ្នា។ ប្រសិនមានអារម្មណ៍ថា ល្វីងខ្លាំងពេក ពិបាកពិសា អាចថែមទឹកឃ្មុំ ចូលបន្តិច ក៏ជួយបំបាត់រសជាតិល្វីងបានផងដែរ៕