Saturday, October 19, 2024
Homeតារាខ្មែរមាន សូនីតា មិនហ៊ានបណ្តើរគយ

មាន សូនីតា មិនហ៊ានបណ្តើរគយ

មាន សូនីតា បានប៉ះរឿងស្នេហាដ៏រសើប នាំឱ្យផ្អើលពេញចង្កោមអ្នកសិល្បៈ ព្រោះតែមុននេះព័ត៌មានថា ថៅកែស្រីលក់ពេជ្រ នៅម្តុំផ្សារធំថ្មី តាមស្នេហ៍ស្រីស្អាតរូបនេះយ៉ាងប្រកិតបំផុត។ ប៉ុន្តែថ្មីៗនេះ សូនីតា ត្រូវបានតារាសិល្បៈដែលជិតស្និទ្ធនាងបំផុត ទម្លាយថា នាងបានទិញវីឡាដ៏ប្រណីតមួយខ្នង តម្លៃជាង៣០ម៉ឺនដុល្លារ នៅម្តុំបឹងស្នោ បន្ទាប់ពីនាងបានធ្វើពិធីសម្ពោធហាងផ្ទះស្រលាញ់១ ដែលផ្តោតលើការលក់ក្រម៉ាខ្មែរ ក្នុងពេលតែមួយនេះដែរ។ មិនត្រឹមតែមានវីឡា ហាងនោះទេ តែសូនីតា ក៏ទើបទិញឡានទំនើប Mazda តម្លៃជាង៥ម៉ឺនដុល្លារទៀតដែរ ទើបនាំឱ្យតារាសិល្បៈជាច្រើនកំពុងតែស្ញប់ស្ញែងថា ស្រីស្អាតមាន សូនីតា មានទ្រព្យកាន់តែច្រើនទៅៗហើយ…។

មាន សូនីតា ពេលចូលរួមមង្គលការរ៉ូ ចាន់ដារ៉ា

តាមព័ត៌មានថា អំឡុងពេលដែលមាន សូនីតា ល្បីសុសសាយថា នាងមានថៅកែស្រីលក់ពេជ្រ តាមស្នេហ៍នោះដែរ ស្រាប់តែមានមន្ត្រីគយម្នាក់ ដែលមានអាយុជាង៤០ឆ្នាំប្លាយនោះ តាមសូនីតា ស្អិតតែម្តង ដែលធ្វើឱ្យមានការខ្សឹបខ្សៀវពេញចង្កោមអ្នកសិល្បៈ ដែលសង្ស័យថា ស្រីស្អាតរូបនេះចោលស្នេហ៍ថៅកែស្រីលក់ពេជ្រនោះ ហើយមកភ្ជាប់ស្នេហ៍ជាមួយលោកគយនោះហើយ បានជាហ៊ឺហាខ្លាំងចុងក្រោយនេះ។

មាន សូនីតា មិនដែលស្វាគមន៍ការសាកសួររបស់អ្នកកាសែតឡើយ ហើយព្យាយាមគេចជានិច្ចតែម្តង ពេលណាមានការសាកសួររឿងស្នេហានាង ទើបធ្វើឱ្យគេកាន់តែសង្ស័យថា តារារូបនេះមានស្នេហាអាថ៌កំបាំង។ ប៉ុន្តែ កាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៧ ពេលដែលសូនីតា ទៅបង្ហាញខ្លួនក្នុងកម្មវិធីរៀបមង្គលការរបស់នាងរ៉ូ ចាន់ដារា ហៅស្រីលាភ នៅកោះពេជ្រនោះ គេមិនឃើញតារាស្រីរូបនេះបណ្តើរលោកគយ ដែលជាបុរសជាកូនកាត់ចិននោះឡើយ គឺនាងទៅតែម្នាក់ឯងប៉ុណ្ណោះ។

មិត្តភក្តិនៅក្នុងចង្កោមអ្នកសិល្បៈបានបង្ហើបឱ្យដឹងថា សូនីតា ខ្លាចណាស់ការប៉ះរឿងអាស្រូវស្នេហ៍ មិនចង់ឱ្យមានព័ត៌មានបោកបក់ប៉ះលើរូបនាងឡើយ។ តែរយៈពេលដែលនាងឡើងកូដចុងក្រោយនេះ បែរជាលេចឮថា មានស្នេហាជាមួយស្រីផងប្រុសផង ទើបធ្វើឱ្យសូនីតា មិនចង់សម្ភាសន៍ជាមួយអ្នកកាសែតឡើយ។ ប៉ុន្តែជាធម្មតាទេ ស្រីស្អាតដូចសូនីតា អីចឹង ច្បាស់ជាមានអ្នកធំៗស្រលាញ់ច្រើនហើយ។

តាមព័ត៌មានថា លោកគយ ដែលតាមស្នេហាសូនីតា នោះ មិនពេញចិត្តតារារូបណាដែលហ៊ានថតសិចស៊ីនោះឡើយ ព្រោះលោកពេញចិត្តតែតារាណាចូលចិត្តស្លៀកពាក់ត្រឹមត្រូវ ពិសេសលេងឈុតក្រមាដូចសូនីតា នោះ លោកគយសរសើរ មិនដាច់ពីមាត់ឡើយ…៕

RELATED ARTICLES