Tuesday, December 31, 2024
Homeព័ត៌មានជាតិលោក កឹម សុខា មានប្រវត្តិបែបណា?(ត)

លោក កឹម សុខា មានប្រវត្តិបែបណា?(ត)

ក្នុងវ័យកុមារភាពនិងការចាប់ផ្តើមដំបូងនៃឆាកជីវិត

លោក កឹម សុខា កើតថ្ងៃ២៧មិថុនាឆ្នាំ១៩៥៣ នៅស្រុកត្រាំកក់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជាក្នុងក្រុម គ្រួសារអ្នកក្រខ្សត់មួយ។

ក្នុងឆ្នាំ១៩៧៣ បន្ទាប់ពីបញ្ចប់ការសិក្សា នៅស្រុកកំណើតលោក កឹម សុខា បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីបន្តការ សិក្សាថ្នាក់មហាវិទ្យាល័យ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ រាប់តាំងពីពេលនោះមក លោកពុំមានប្រាក់គ្រប់គ្រាន់នឹងសិក្សាអ្វីឡើយ ហើយលោកក៏ ធ្លាប់បានស្នាក់នៅក្នុងវត្តមួយ ទៀតផង។

ក្នុងអំឡុងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា បានស្ថិតក្រោមរបបខ្មែរក្រហម។ ដូចគ្នានិងប្រជាជនរាប់លាននាក់ផងដែរនោះ គឺលោក កឹម សុខាក៏ជាជនរងគ្រោះមួយរូបដែរ ក្នុងរបបដ៏ខ្មៅងងឹតនោះ ពោលគឺលោកបានបាត់បង់ទាំង ឪពុកនិងម្តាយរបស់លោក។

 អាជីព/ការងារ

ក្នុងឆ្នាំ១៩៧៩ នៅពេលអំណាចខ្មែរ ក្រហមត្រូវបាន ផ្តួលរំលំ គ្រានោះលោក កឹម សុខា បានក្លាយជា អនុប្រធានខណ្ឌ(អភិបាលរងខណ្ឌ) មួយនៅក្នុងរាជធានីភ្នំពេញ។ ក្រោយមដោយមិនពេញចិត្ត និងផ្លូវធ្វើដំណើរទៅមុខនៃប្រទេស កម្ពុជាដែលត្រូវបានគ្រប់គ្រងបែបនេះ លោកចាប់ផ្តើមទទួល បានការគាំទ្រដោយសម្ងាត់ នៅក្នុងចលនាប្រឆាំងដើម្បីសេរីភាព ។

លោកបានលាឈប់ពីការងាររបស់ខ្លួន ហើយបានចូលរួមជាមួយនិង អង្គការមនុស្សធម៌មិនមាននិន្នាការនយោបាយ ក្រោយមកនៅពេលរដ្ឋាភិបាលមានមន្ទិលសង្ស័យពីសកម្មភាពរបស់លោក លោកត្រូវបានគេ ផ្តល់យោបល់ឲ្យចាកចេញ ពីប្រទេសកម្ពុជា ដោយយកលះដោះសាថា ទៅសិក្សាអាហារូបករណ៍ នៅបរទេសដើម្បីគេច ពីការចាប់ខ្លួន។

ក្នុងឆ្នាំ១៩៨១ លោកបានទៅសិក្សា នៅវិទ្យាស្ថានបច្ចេកវិទ្យាគីមី ក្នុងទីក្រុងប្រាក របស់ សាធារណរដ្ឋឆែក ហើយនៅទីនោះ ដែរលោក កឹម សុខាបានបញ្ចប់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកជីវគីមីក្នុង ឆ្នាំ១៩៨៦។

ក្នុងអំឡុងពេលនៃការវិល ត្រឡប់មកវិញរបស់លោក ក្នុងឆ្នាំ១៩៨៦ លោក កឹម សុខា បានចូលរួមបំពេញ ការងារក្នុងក្រសួងឧស្សាហកម្ម តែយ៉ាងណាលោកមិនត្រូវ បានគេផ្តល់តំណែងអ្វី សំខាន់នោះឡើយដោយ សារតែទំនាក់ទំនងកាល ពីមុនរបស់លោកដែលមានផ្សារ ភ្ជាប់និងក្រុមចលនាខាងលើ។

(នៅមានត)

ប្រែសម្រួលពី៖ គេហទំព័របរទេស

 

 

 

 

RELATED ARTICLES