ភ្នំពេញ៖ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែក០២នាក់ទៀតរងរបួស ធ្ងន់ក្មុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាចំពីមុខពេញទំហឹង។ហេតុការណ៍បង្ករភ្ញាក់ផ្អើកាលពីម៉ោង២២និង៣០នាទីយប់ថ្ងៃទី២២មេសា២០១៧នៅលើកំណាត់ផ្លូវជាតិលេខ០៤ភូមិគល់សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានប្រាប់ថាអ្នកស្លាប់ទាំង២នាក់ជិះម៉ូតូម្ខាងម្នាក់ដោយក្នុងនោះមានភាគីទី១ជិះម៉ូតូឌ្រឹមសង់សេ១២៥សេរី ២០១៦ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FL-7684មានគ្នា២នាក់ក្នុង ទិសដៅពីភ្នំពេញចូលទៅខេត្តវិញធ្វើអោយអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររបួសធ្ងន់។ភាគីទី២ជិះម៉ូតូឌ្រឹមសង់សេ១២៥ពណ៌ខ្មៅសេរី២០១៥ពាក់ស្លាកភ្នំពេញ1CT-7890ឌុប គ្នា២នាក់ក្នុងទិសដៅពីខេត្តចូលភ្នំពេញអ្នកបើករបួសធ្ងន់អ្នករួមដំណើរបានស្លាប់។
សមត្ថកិច្ចបានប្រាប់ទៀតថាភាគីម៉ូតូឌ្រឹមសង់២០១៦អ្នកស្លាប់ឈ្មោះហែម ស៊ីណាន ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលស្រុកអង្គស្នួលខេត្តកណ្តាលមានស្រុកកំណើតភូមិបឹងស្នោលឃុំល្វាស្រុកព្រះស្តេចខេត្តព្រៃវែង។រួមដំណើរបួសធ្ងន់មិនត្រូវបានស្គាល់ឈ្មោះ។
ភាគីម៉ូតូឌ្រឹមសង់២០១៥អ្នកស្លាប់ឈ្មោះស៉ឹម ដា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិពពេលឃុំចំហាចស្រុកអង្គស្នួលខេត្តកណ្តាលអ្នករួមដំណើរ។អ្នកបើកម៉ូតូរបួសធ្ងន់មិនត្រូវបានស្គាល់ឈ្មោះ។
ប្រភពពីយុវជនម្នាក់ត្រូវជាប្អូនអ្នកស្លាប់បានប្រាប់ថានៅមុនកើតហេតុគាត់និងបងប្រុសជិះម៉ូតូផ្សេងគ្នាគោលបំណងចូលមកដើរលេងក្នុងក្រុងដោយបងគាត់ជិះម៉ូតូឌ្រឹម២០១៥ជាមួយមិត្តភ័ត្ត្រម្នាក់ទៀតខណះបើកមកដល់ចំណុចខាងលើស្រាប់តែម៉ូតូដែលបងគាត់ជិះនោះទៅបុកជាមួយម៉ូតូម្ខាងទៀតដែលបើកមកបញ្ចាស់គ្នាបណ្តាលអោយចំពីមុខដួលរណេករណូកពេលដែលកំពុងដួលនោះមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកមកពីក្រោយកិនបន្ថែមហើយរថយន្តនោះបានបើកកេចខ្លួនចូលក្រុងបាត់តែម្តងដោយបន្សល់កញ្ចក់មួយជំហៀងជ្រុះនៅកន្លែងកើតហេតុផង។
ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវរថយន្តក្លីនិកឯកជនដឹកយកទៅសង្គោះដោយឡែកសពសមត្ថកិច្ចបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យរៀងៗខ្លួនម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ៕