Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកថៃត្រៀម​​​​​​ខ្លួនក្លាយ​ជាមជ្ឈ​មណ្ឌល​​គ្រឿង​​អលង្ការ​ពិភពលោក

ថៃត្រៀម​​​​​​ខ្លួនក្លាយ​ជាមជ្ឈ​មណ្ឌល​​គ្រឿង​​អលង្ការ​ពិភពលោក

ថៃ៖ វិទ្យាស្ថានគ្រឿងអលង្ការនិងត្បូងកែច្នៃថៃ​បាន​រៀបចំខ្លួន​ជំរុញ​ឲ្យ​ប្រទេស​​ប្រែ​ក្លាយ​ជា​មជ្ឈមណ្ឌល​គ្រឿង​អលង្ការ​មួយ​លើសកលលោក ។

អគ្គនាយក​វិទ្យាស្ថាន​គ្រឿង​អលង្ការ​និងត្បូង​កែច្នៃ​​​ថៃ​លោក Phornsawat Watthanakul បានឲ្យដឹងថា​វិទ្យាស្ថាន​បាន​ត្រៀម​វិធានការណ៍​នានា​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ប្រទេសថៃ​ប្រែក្លាយជា​មជ្ឈមណ្ឌល​គ្រឿង​អលង្ការ​មួយ​លើពិភពលោក​ ។ ហើយ​គណៈ​រដ្ឋមន្ត្រី​​ថ្មីៗនេះ​បាន​​​យល់​ព្រម​កាត់បន្ថយ​កាតព្វកិច្ចពន្ធនាំចូល​លើ​ផលិតផល​ត្បូង​​កែច្នៃ​ស្រេចនិង​គ្រឿងអលង្ការផ្សេងៗ ។

គម្រោង​ប្រតិបត្តិការ​នេះនឹង​ផ្តោត​លើការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​មកពី​បណ្តាប្រទេស​ ​អាហ្រ្វិកខាងកើតនិងសមាជិកអាស៊ាន​​ដូចជា​ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ។

វិទ្យាស្ថាន​គ្រឿងអលង្ការ​និងត្បូង​របស់ថៃ​ថែមទាំងបាន​សហការ​ជាមួយ​និង​​ក្រ​សួង​កិច្ចការ​បរទេស​រៀបចំ​ធ្វើកិច្ចសហប្រតិបត្តិ​ពាណិជ្ជកម្ម​ពិសេស​ជាមួយ​​ប្រ​ទេស​មូសំប៊ិកនិង​ម៉ាដាហ្គាស្កាដែលជា​ប្រភពដ៏​ធំ​បំផុត​លើពិភពលោក​​នៃ​ត្បូង​កែច្នៃរួច​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​និង​ជាអ្នក​យល់ដឹង​អំពី​ផលិតកម្មថ្មី​តាម​រយៈ​ការស្រាវជ្រាវ​ដោយ​បណ្តាសាកលវិទ្យាល័យ​និង​អង្គការ​ពាក់ព័ន្ធ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES