Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិយុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

យុទ្ធសាស្រ្តធ្វើ សង្គ្រាមរបស់ អ្នកប្រាជ្ញចិន(ត)

/ការចលនាកងទ័ព

. ស៊ុន ជឺ ពោលថាឥឡូវនេះ យើងឈានមកដល់ការលើកយកករណី តាំងបន្ទាយកងទ័ពនិងការឃ្លាំមើល ពីសញ្ញារបស់សត្រូវ។ ចូរឆ្លងកាត់ឲ្យបានរួសរាន់ បន្តិចនៅលើផ្លូវតំបន់ភ្នំនិងរក្សា ដំណើររបស់កងទ័ព នៅក្បែរជ្រលងភ្នំ។

. បោះជំរុំទ័ពនៅទីខ្ពស់ ដែលបែរទៅ រកព្រះអាទិត្យ។កុំឡើងទៅទីខ្ពស់ដើម្បីនឹងវាយលុកសត្រូវចំពោះ សង្គ្រាមក្នុងភូមិសាស្ត្រសមរភូមិជាតំបន់ភ្នំ។

. បន្ទាប់ពីនាំទ័ពឆ្លងទន្លេហើយ អ្នកគួរតែបោះទីតាំងនៅ ឲ្យឆ្ងាយបន្តិចពីទន្លេនោះ។

. នៅពេលទ័ពវាយលុក ឆ្លងទន្លេក្នុងដំណើរឆ្ពោះទៅ មុខរបស់ខ្លួន ចូរកុំព្យាយាមរុលចូលដើម្បីជួប និងខ្មាំងសត្រូវនៅ ពាក់កណ្តាលខ្សែទឹកឲ្យសោះ។ វានឹងក្លាយជារឿង ល្អបំផុតក្នុងការទុកឲ្យកម្លាំងទ័ព ពាក់កណ្តាលឆ្លងទន្លេបន្ទាប់ មកចាំបញ្ជូនកម្លាំង របស់អ្នកវាយ។

. ប្រសិនជាអ្នកអន្ទះសា វាយលុក អ្នកមិនគួរចលនាទ័ពទៅមុខ ដើម្បីជួបនឹងទ័ពឈ្លានពាននៅក្បែរ ទន្លេដែលអ្នកចាំបាច់ ត្រូវឆ្លងកាត់ នោះឡើយ។ (តទៅថ្ងៃស្អែក)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា 

RELATED ARTICLES