Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកថៃ​​រកចំណូល​​បាន​ជាង៩០០លាន​ពី​ផលិតកម្មភាព​យន្តបរទេស

ថៃ​​រកចំណូល​​បាន​ជាង៩០០លាន​ពី​ផលិតកម្មភាព​យន្តបរទេស

ចំណូល៖ នាយកដ្ឋាន​ទេសចរណ៍​បាន​ឲ្យ​ដឹងថា​ប្រទេស​ថៃ​រកចំណូល​បាន​ជាង​៩០០លានបាត​ក្នុង​ប្រាក់​ចំណូលពី​ផលិតកម្ម​ភាព​យន្ត​អន្តរជាតិ​ក្នុង​ប្រទេស​អំឡុ​ង​ត្រីមាសទី​១​នៃ​ឆ្នាំ​២០១៧នេះ នោះក៏ព្រោះតែ​ការ​លើកទឹកចិត្ត​ថ្មី​ដែល​ផ្តល់​ឲ្យ​ដល់​បណ្តាល​ផលិតករ​ខ្សែភាពយន្ត ។

អគ្គនាយក​នៃអគ្គនាយកដ្ឋានទេសចរណ៍​ថៃលោកស្រី​ Wansiri Morakul បាន​ឲ្យ​ដឹងថា​នាយកដ្ឋាន​​បាន​វាយតម្លៃទុកថា​ថៃ​នឹង​សម្រេចបាន​គោលដៅ​របស់ខ្លួន​ក្នុង​ការ​បង្កើតចំណូល៣ទៅ​៤ប៊ីលានបាត​ពី​ការ​ផលិត​ភាព​យន្តបរទេស​ក្នុង​ឆ្នាំនេះ​។

តាមស្ថិតិ​បង្ហាញថា​ភាព​យន្តបរទេស​ចំនួន​២៣៩​រឿង​បាន​ថត​រួចរាល់ហើយ​ក្នុង​ប្រទេស​ថៃ​គិតចាប់ពី​ខែមករា​ដល់ខែមីនា​ឆ្នាំនេះ ។ ភាពយន្តហូលីវូតគឺជា​អតិថិ​ជន​ធំជាងគេ​ដែល​បង្កើតបានចំណូល​១៦១​លានបាត​ ចំណែក​អ្នកបន្ទាប់ពី​គឺ​ភាព​យន្ត​អង់គ្លេសបាន​១៦០លានបាត ។

ការ​លើកទឹកចិត្តថ្មី​ចូលជាធរមាន​ចាប់តាំងពី​ខែមករា​ដែលជាការផ្តល់ឲ្យ​នូវ​សាច់ប្រាក់​​សងឬបង្វិលឲ្យវិញ១៥%​សម្រាប់​ផលិតករភាពយន្ត​ជាមួយនិងការ​ចំណាយ​ក្នុងស្រុក​ជាង​១០០​លានបាត ។ Close ដែលជាភាព​យន្ត​​ផលិត​ដោយ​ផលិតករ​អង់គ្លេស​ទទួលបាន​ប្រាក់​បង្វិលឲ្យ​វិញ​១៥%​ជាមួយនិងកា​រចំណាយ​ក្នុងស្រុក​១០០លានបាត ។

ផលិតកម្មភាពយន្តពីរ​ដែល​វិនិយោគ​ក្នុងទំហំទឹកប្រាក់​ជាង៦២០លាន​បាត​​នឹង​ទំនងជា​ត្រូវបាន​អនុម័ត​ឲ្យមានការ​សង​ឬបង្វិលប្រាក់ឲ្យ​វិញ​ក្នុងខែឧសភា​ហើយ​សាច់​ប្រាក់​ទាំងនោះ​អាច​ស្មើនឹង​៩៣​លានបាត ។

ទោះជាយ៉ាងណាលោកស្រីអគ្គនាយក​បាន​ថ្លែងថា​នាយកដ្ឋាន​របស់លោកស្រី​ក៏បាន​ចាប់ផ្តើម​បើកយុទ្ធនាការ​ផ្សព្វផ្សាយ​និង​ធ្វើទីផ្សារ​ដើម្បី​ទាក់ទាញ​​បណ្តា​ក្រុមហ៊ុនផលិតកម្ម​បរទេស​ឲ្យ​ប្រើប្រាស់ប្រទេស​ថៃ​ជា​កន្លែងថតភាពយន្ត ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES