ក្រុមហ៊ុន៖ អ្នកជំនួញម្នាក់ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះប្រាប់បណ្តាញព័ត៌មានចិនថាបណ្តាក្រុមហ៊ុនពាណិជ្ជកម្មចិនជាច្រើនកំពុងដើរចេញពីវេណេស៊ុយអេឡាស្របពេលដែលប្រទេសនេះជួបវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ។
អ្នកជំនួញម្នាក់ដែលបានចាប់ផ្តើមប្រកបអាជីវកម្មមួយក្នុងប្រទេសវេណេស៊ុយអេឡាក្នុងអំឡុងឆ្នាំ២០១៤ ថ្មីៗនេះបានដកខ្លួនចេញពីទីផ្សារវេណេស៊ុយអេឡា ហើយលោកបានថ្លែងថាមិនមែនមានតែក្រុមហ៊ុនរបស់លោកទេដែលសម្រេចចិត្តធ្វើបែបនេះ។
លោកបានថ្លែងថាក្រុមហ៊ុនជាច្រើនមិនអាចទទួលបានការសងប្រាក់ហួសពេលកំណត់ឡើយ ។ ចំពោះក្រុមហ៊ុនទាំងឡាយណាដែលបានបំពេញតាមគម្រោងនៃកិច្ចសន្យានៅទីនោះ ពួកគេត្រឹមតែដកមនុស្សបីបួននាក់ក្នុងប្រទេសនេះចេញតែប៉ុណ្ណោះដើម្បីនឹងទទួលបានការបង់សងចុងក្រោយ ។
អ្នកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន LiuGong Dressta Machinery ដែលជាសាខារបស់ក្រុមហ៊ុនរដ្ឋ Guangxi LiuGong Machinery ក៏បានថ្លែងថាបរិយាកាសជំនួញក្នុងប្រទេសវេណេស៊ុយអេឡាបានប្រែក្លាយជាលំបាក ។
អ្នកគ្រប់គ្រងផ្នែកលក់ដែលបម្រើការក្នុងក្រុមហ៊ុន LiuGong Dressta លោក He Dawei បានថ្លែងប្រាប់បណ្តាញព័ត៌មានចិនកាលពីថ្ងៃអង្គារថាទីផ្សាររបស់វេណេស៊ុយអេឡាមានភាពស្ងប់ស្ងាត់។ រីឯរូបិយប័ណ្ណបរទេសបម្រុងទុករបស់ប្រទេសនេះបានថយចុះមកត្រឹម១០,៤០២ប៊ីលានដុល្លារក្នុងខែមីនាពីបរិមាណ១០,៤២១ប៊ីលានដុល្លារកាលពីខែកុម្ភះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា