Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃ​​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណា​ម​មាន​លំនឹង​ក្នុងខែ​មេសា

តម្លៃ​​ទំនិញ​ប្រើប្រាស់​ក្នុង​ប្រទេស​វៀតណា​ម​មាន​លំនឹង​ក្នុងខែ​មេសា

វៀតណាម៖ ការិយាល័យ​ស្ថិតិ​ទូទៅ​បានប្រកាស​ថា​សន្ទស្សន៍​តម្លៃទំនិញ​ប្រើ​ប្រាស់​ក្នុង​ខែមេសា​នៅតែមិនប្រែប្រួលដដែល​ធៀបនឹង​​ខែមុន​ ប៉ុន្តែ​កើនឡើង​៤,៣%​​ពី​អំឡុងពេល​ដូចគ្នាកាលពីឆ្នាំ២០១៦ ។

ប្រភពដដែលបាន​ឲ្យ​ដឹងថា​សន្ទស្សន៍​តម្លៃ​ប្រចាំខែ​ជាមធ្យម​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែមេសា​បានឡើងថ្លៃ​៤,៨%​ធៀបនឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។

តម្លៃ​ទំនិញ​​កើនឡើង​ត្រូវបានគេសង្កេតឃើញ​​​​​​​​ក្នុង​មុខទំនិញ​៧មុខ​ក្នុង​ចំណោម​១១មុខ​​ក្នុង​តម្លៃ​គោល​​ដែល​ឡើង​ថ្លៃ​ច្រើនជាងគេបំផុត​​ក្នុង​សេវា​ថែទាំ​សុខ​ភាព​និង​ឱសថ​គឺស្ថិតក្នុង​កម្រិត​៨,០៥%​ ​​។

ចំណែក​ក្រុមទំនិញ​៤មុខ​ដែល​ជួបនឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ហាងឆេង​គឺ​​ផ្នែក​ដឹក​ជ​ញ្ជូន​ថយចុះ ១,៣៨% សេវា​​ផ្គត់ផ្គង់​ម្ហូបអាហារ​ធ្លាក់ថ្លៃ​០,៦៦%​ គ្រឿង​សំណង់​និង​សម្ភារៈ​ប្រើប្រាស់ក្នុងលំនៅឋាន​ធ្លាក់ថ្លៃ​០,២៤%​ទូរគមនាគមន៍​ធ្លាក់​០,០៣%​ ។​

យោងតាម​អគ្គនាយ​ករង​​នៃ​អគ្គនាយកដ្ឋាន​ស្ថិតិ​តម្លៃ​ទំនិញរបស់ការិយាល័យ​ស្ថិតិ​ទូទៅ​លោក Do Thi Ngoc ការកើនឡើង​​១០,៥៩​%នៃ​តម្លៃសេវា​ឱសថ​ដែល​​​ដាក់​សម្រាប់​អ្នកទិញធានារ៉ាប់រង​សុខភាព​បាន​ធ្វើ​ឲ្យ​សន្ទស្សន៍​តម្លៃ​ទំនិញ​​​កើន​ឡើង​ប្រមាណជា​០,៤១%​​​។

​ក្នុង​ខែនេះដែរ​ តម្លៃ​មាស​ក្នុងស្រុក​ជាមធ្យម​បានកើនឡើង​​១,០១%​ធៀបនឹង​ខែ​មីនា​​ដែល​​ឡើងចុះ​ក្នុង​រង្វង់​១៥៨៤ដុល្លារ​ក្នុង​តម្លឹង ។ ទន្ទឹមនិងនេះ​អត្រាប្តូរប្រាក់​ស្ថិតក្នុង​ហាងឆេង​២២.៦០០ទៅ​២២.៧០០ដុង​ក្នុងមួយ​ដុល្លារ​ ធ្លាក់​ថ្លៃ​០,៣៨%​ធៀបនឹង​ខែមុន ។ ដោយឡែកអតិផរណា​ស្នូល​ក្នុង​ខែ​មេសា​បានកើនឡើង​០,០៩​%​ធៀបនឹងខែមុន​និង​១,៥%​ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ​២០១៦ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES